ព័ត៌មាន
សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នាំអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋងាយរងគ្រោះ ៥៣គ្រួសារ
ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ៥៣គ្រួសារ នៅបរិវេណសាលាបឋមសិក្សាបឹងផ្តិល ស្ថិតនៅឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម ប៉ែន កុសល្យ បានពាំនាំនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្ដាំផ្ញើការសួរសុខទុក្ខ ដោយក្តីបារម្ភនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ និងបាននាំយកអំណោយមួយចំនួន ដើម្បីជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋផងដែរ។
កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺតែងតែយកចិត្តទុក្ខដាក់ខពស់បំផុតចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក៏ដូចជាចាស់ជរាគ្មានទីពឹង គ្រួសារទីទ័លក្រ ឬប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ឬអគ្គិភ័យ សម្តេចតែងតែនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ដៃបងប្អូនដោយគ្មានការរើសអើង មិនប្រកាន់និន្នាការនយោបាយនោះទេ ហើយទីណាមានទុក្ខលំបាក ទីនោះតែងតែមានមុខអាជ្ញាធរ ជាពិសេសមន្ត្រីកាកបាទក្រហមតែងចុះជួយបងប្អូនគ្រប់ពេលវេលា ហើយការចុះមកជួយនេះគឺមិនគិតពីជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីទាំងអស់។
ជាមួយគ្នានោះឯកឧត្តម ប៉ែន កុលស្យ ក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះគ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិដែលតែងកើតមានឡើងជាយថាហេតុ និងត្រូវចេះអប់រំកូនចៅ ឱ្យចៀសឆ្ងាយឧបាយមុខផ្សេងៗ ហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់។ បើតាមលោក រស់ សាខន នាយកប្រតិបត្តិសាខាស្ដីទីកាកបាទក្រហមខេត្តត្បូងឃ្មុំ បានឲ្យដឹងថា អំណោយមនុស្សធម៌ ដែលសាខាកាកបាក្រហមខេត្ត នាំយកមកផ្តល់ជូនដល់ជនងាយរងគ្រោះចំនួន៥៣គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ក២៥ គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ,ប្រេងឆា១ដប, និងថវិកាមួយចំនួនផងដែរ៕ ដោយ ៖ ជឹង សេងឡុង







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក