ព័ត៌មាន
សម្តេចធិបតី៖ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឈរលើគោលការណ៍ស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំនោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការចុះឈ្មោះសម្រាប់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធគឺមិនមានការជំរុញ និងធ្វើការបង្ខិតបង្ខំនោះទេ ពោលគឺឈរលើគោលការស្ម័គ្រចិត្ត ហើយយន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ នឹងត្រូវផ្តល់ភាពងាយស្រួល និងមិនត្រូវបានគិតថ្លៃសេវាអ្វីនោះឡើយ។
ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មានអត្ថប្រយោជន៍ច្រើនដោយក្នុងនោះគឺមានលទ្ធភាពក្នុងការចូល ជាសមាជិកបេឡាជាតិសន្តិសុខសង្គម ឬហៅថា ប.ស.ស ទៅតាមលក្ខខណ្ឌដែលបានកំណត់ និងងាយស្រួលក្នុងការបង់វិភាគទានដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំងសុខភាពសម្រាប់ទាំងខ្លួនផ្ទាល់ និង សមាជិកគ្រួសាររបស់បងប្អូនផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី កបាន្យល់ដល់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀតផងដែរថា ថ្នាលឌីជីថល នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីផ្តល់លទ្ធភាពឲ្យរាជរដ្ឋាភិបាលជួយដល់បងប្អូនឲ្យបានទាន់ពេលវេលាតែប៉ុណ្ណោះ ពុំមែនការដាក់បន្ទុកបន្ថែមដល់ប្អូននោះទេ។ សម្តេចធិបតី បានលើកឡើងទៀតថា ក្នុងគោលនយោបាយអាទិភាព៦ចំណុច របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺនិយាយអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពីព្រោះថា សេដ្ឋកិច្ចក្រៅប្រព័ន្ធនេះវាធំ ហើយដើម្បីផ្តល់ភាពងាយស្រួលជួយដល់បងប្អូន លុះត្រាណារាជរដ្ឋាភិបាលកំណត់អត្តសញ្ញាណបងប្អូនច្បាស់លាស់ថា បងប្អូនមានបញ្ហាអ្វី និងត្រូវការអ្វីឲ្យច្បាស់លាស់នោះ៕ អត្ថបទបាន ចក់

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក