ព័ត៌មាន
អបអរសាទរ!! កម្មវិធីសម្តែងសិល្បៈពិសេសឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនចិន-កម្ពុជា ឆ្នាំ២០២៤
អបអរសាទរកម្មវិធីសម្តែងសិល្បៈពិសេស ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនចិន-កម្ពុជា ឆ្នាំ២០២៤ ក្រោមចំណងជើង «ពាក្យសច្ចាពណ៌មាស» រៀបចំដោយស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងទទួលរៀបចំដោយរោងមហោស្រពតន្រី្ត និងរបាំទីក្រុងអ៊ូស៊ីប្រទេសចិន និងនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូចចិនប្រចាំកម្ពុជា សូមស្វាគមន៍ភ្ញៀវកិតិ្តយសដែលបានចូលរួមកម្មវិធីសម្តែងសិល្បៈនៅថ្ងៃនេះ ជាបឋមក្នុងនាមស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សូមគោរពយ៉ាងខ្ពង់ខ្ពស់បំផុតចំពោះក្រុមសិល្បករ សិល្បករិនីវាងប្រទេសចិន និងកម្ពុជា ដែលបានចូលរួមក្នុងការសម្តែងក្នុងនារាត្រីនេះ និងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់ប្រទេសកម្ពុជា ដែលបានគាំទ្រយ៉ាងពេញទំហឹង។ ក្រុមសម្តែងសិល្បៈនារាត្រីនេះ មកពីទីក្រុងអ៊ូស៊ី (Wuxi Song and Dance) ជាក្រុមសិល្បៈដ៏ល្បីល្បាញនៅក្នុងប្រទេសចិន ហើយបានទៅសម្តែង និងទស្សនាបណ្តាប្រទេសជាង៣០ និងតំបន់ ហើយបានចូលរួមក្នុងកម្មវិធីសម្តែងនៅពិធីបុណ្យចូលឆ្នាំថ្មី នៅប្រទេសចិន និងទទួលបានការវាយតម្លៃខ្ពស់ នៅតាមបណ្តាប្រទេសក្នុងពិភពលោកផងដែរ។

ឯកឧត្តម Wang Wenbin បានបន្តថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមសិល្បករមកពីទីក្រុងអ៊ូស៊ី មកដល់កម្ពុជា ក៏បានទៅចូលរួមក្នុងព្រឹតិ្តការណ៍បុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត ក្រោមប្រធានបទ “អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ហើយកម្មវិធីសម្តែងរបស់ក្រុមសិល្បករមកពីទីក្រុងអ៊ូស៊ី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីទស្សនិកជន។ នៅរាត្រីនេះ ក្រុមសិល្បករសម្តែងកម្មវិធីសិល្បៈ នឹងបង្ហាញការច្រៀង និងរាំដ៏អស្ចារ្យដល់ទស្សនិកជន និងមិត្តភ័ក្តិ ដែលអនុញ្ញាតឱ្យអ្នកទាំងអស់គ្នាទទួលបានបទពិសោធន៍យ៉ាងពេញលេញនូវភាពស្រស់ស្អាត និងមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះវប្បធម៌ប្រពៃណីរបស់ប្រទេសចិន។ ការសម្តែងពិសេសថ្ងៃនេះក៏ជាការរំលេចនៃ “ឆ្នាំមជ្ឈិមបូព៌ានៃការផ្លាស់ប្តូរវប្បធម៌” ឆ្នាំ2024 រវាងចិន និងកម្ពុជា ។ ចាប់តាំងពីដើមឆ្នាំនេះមក ដោយមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងសងខាង ប្រទេសចិន និងកម្ពុជាបានប្រារព្ធនូវសកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជន និងវប្បធម៌ជាច្រើនដូចជា “Shaolin Meets Angkor” កិច្ចសន្ទនាយុវជនចិន-កម្ពុជា ការសន្ទនាលើកដំបូងរវាងចិន-កម្ពុជា និងពិព័រណ៍ទេសចរណ៍ចិន-កម្ពុជា បានជម្រុញពង្រឹងទំនក់ាងប្រជាជន និងប្រជាជន នៃ្រទេសយើងទាំងពីរ។ នារាត្រីនេះ សិល្បករមកពីប្រទេសចិន និងកម្ពុជានឹងរួមគ្នាសម្តែងកម្មវិធីដ៏អស្ចារ្យ ដោយបកស្រាយយ៉ាងរស់រវើកនូវអរិយធម៌ចិន និងអរិយធម៌កម្ពុជា អរិយធម៌ពីរដែលបំពេញគ្នាទៅវិញទៅមក និងចែករំលែកភាពស្រស់ស្អាត និងសូមជូនពរឲ្យកម្មវិធីសម្តែងសិល្បៈរួមគ្នានេះ ឲ្យទទួលបានជោគជ័យនារាត្រីនេះ និងសូមឲ្យចំណងមិត្តភាពចិន និងកម្ពុជា ស្ថិតស្ថេរជាអមតៈ៕ អត្ថបទ រដ្ឋា











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក