ព័ត៌មាន
នាវាចម្បាំងអាមេរិក ចូលចតនៅកំពង់ផែខេត្តព្រះសីហនុចំនួនប្រាំថ្ងៃ ដើម្បីរឹតចំណងមិត្តភាពជាមួយកម្ពុជា
ដូចការគ្រោងទុក នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក មួយគ្រឿង ឈ្មោះ USS SAVANNAH (LCS 28) ដែលមាននាវិកចំនួន១០៣ នៅព្រឹកថ្ងៃទី ១៦ ខែធ្នូនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ ខណៈការចូលសំចតនេះគឺមានរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
ការចូលចតជាថ្មីរបស់នាវាអាម៉េរិកលើដែនសមុទ្រកម្ពុជានេះ គឺបន្ទាប់ពីអាក់ខានជាច្រើនឆ្នាំមកហើយ ដោយក្រសួងការពារជាតិកម្ពុជា បានអះអាងថាការចូលសំចតនាវារបស់អាម៉េរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា និងអាម៉េរិក។
បើតាមផេកហ្វេសបុកផ្លូវការរបស់កងទ័ពជើងទឹកកម្ពុជា បានឲ្យដឹងថានាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ដែលបានធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃនេះ គឺមានការទទួលដោយផ្ទាល់ដោយលោកវរនាវីឯក មាន សាវឿន មេ្ាររងមលដ្ឋានសមុទ្ររាម ក្នុងនាមកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម អមជាមួយការចូលរួមពីអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តព្រះសីហនុផងដែរ។
តាមការគ្រោងទុកក្នុងអំឡុងពេល៥ថ្ងៃ នៃការចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុនេះ គណៈប្រតិភូអាម៉េរិកគ្រោងជួបពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ហើយក្រុមនាវិករបស់នាវាចម្បាំងសហរដ្ឋអាម៉េរិក និងកងទ័ពជើងទឹកកម្ពុជានឹងចូលរួមកម្មវិធីប្រកួតកីឡាមិត្តភាព ដើម្បីលើកកម្ពស់ភាពស្និទ្ធស្នាល និងការសាមគ្គីគ្នាជាក្រុមផងដែរ៕
អត្ថបទបាន ចក់រូបភាព ពីសមុទ្ររាម









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN