ព័ត៌មាន
សភាមុខរបរលើកកម្ពស់ពាណិជ្ជករ ឧស្សាហករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្តជំរុញឱ្យរីកចម្រើន
សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងបន្តជំរុញបង្កើតកិច្ចសហប្រតិបត្តិការជាមួយសមាគម និងអង្គការដៃគូរផ្សេងៗ ដើម្បីជួយលើកកម្ពស់ពាណិជ្ជករ ឧស្សាហករ ជាពិសេសជួយដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពង្រឹងខ្លួនក្នុងការអភិវឌ្ឍខ្សែច្រវាក់ផលិត កម្មឱ្យរីកចម្រើន ប្រកបដោយបរិយាបន្ន និងភាពធន់។

លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការលើកកម្ពស់មុខរបរ និងការរីកលូតលាស់នៃវិស័យមីក្រូសហគ្រាសនេះថា ជុំវិញមុខរបរនេះ សភាមុខរបរ និងមីក្រូសហ- គ្រាសកម្ពុជា បានកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ជួយលើកកម្ពស់ពាណិជ្ជករ ឧស្សាហករ ធ្វើយ៉ាងណាស្ថាប័នមួយនេះឈានមុខ ក្នុងភាពជាអ្នកតំណាង ដើម្បីជំរុញលើកកម្ពស់ផលិតប្រយោជន៍ និងការអភិវឌ្ឍដល់មុខរបរ និងការរីកលូតលាស់នៃវិស័យមីក្រូសហ- គ្រាសនៅកម្ពុជា។
លោកជំទាវ បន្ត ទាក់ទិបញ្ហាខាងលើនេះ រាជរដ្ឋាភិបាលបានកំពុងបន្តយកចិត្តទុកដាក់ និងថ្មីៗនេះ បានបង្កើតអនុក្រិត្យ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីកំណត់អត្តសញ្ញាណប្រភេទមុខងារនីមួយៗ, ស្របពេលនេះដែរ សភាមុខរបរ និងមីក្រូ សហគ្រាសកម្ពុជា បានកំពុងគិតគូរលើគម្រោងផែនការជាច្រើន ជាពិសេសការបង្កើតកិច្ចសហប្រតិបត្តិការជាមួយសមាគម អង្គការ និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ក្នុងគោលបំណងផ្លាស់ប្តូរចំណេះ បទពិសោធន៍ផ្សេងៗ និងការចាប់ដៃគូរពង្រឹង និងពង្រីកអាជីវកម្ម ពាណិជ្ជកម្ម ធ្វើយ៉ាងណាជួយលើកកម្ពស់ពាណិជ្ជករ ឧស្សាហករ ជាពិសេសជួយដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការពង្រឹងខ្លួន អភិវឌ្ឍខ្សែច្រវាក់ផលិតកម្មឱ្យរីកចម្រើន។
សូមបញ្ជាក់ថា ជុំវិញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, នាពេលកន្លងមកនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាស ស្តីពីការ ណែនាំអនុវត្តលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយបានកំណត់ពីវិធាន និងនីតិវិធីនៃការលើកទឹកចិត្ត ផ្នែកពន្ធដារ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពោះសហគ្រាសស្ថិតក្នុងវិស័យអាទិភាព។ បញ្ហានេះដែរ, ថ្មីៗនេះ រាជរដ្ឋាភិបាលបាន ចេញអនុក្រិត្យ ស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយកំណត់ពីនីតិវិធី នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីកំណត់ អត្តសញ្ញាណ ប្រភេទការងារ មុខរបរ អាជីវកម្ម និងព័ត៌មានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំ ធាត់ និងអាចចូលរួមពេញលេញប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់៕ អត្ថបទ៖ សុន រ៉ាឌី
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក