ព័ត៌មាន
កម្ពុជាបើកវេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េ ដើម្បីពង្រឹងទំនាក់ទំនងផ្នែកពាណិជ្ជកម្ម
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងពិធីបើក “វេទិកាពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-កូរ៉េ” ជាព្រឹត្តិការណ៍អម “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤។

នៅក្នុងពិធីបើកវេទិកា កាលពីសប្តាហ៍កន្លងទៅនេះ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ថា វេទិកានេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីតាមរយៈការជំរុញភាពជាដៃគូយុទ្ធសាស្ត្រ លើកកម្ពស់សក្តានុពលវិនិយោគរបស់កម្ពុជា និងសម្របសម្រួលកិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជន។

លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងបន្តថា វេទិកានេះក៏នឹងបង្ហាញពីឱកាសនៅក្នុងវិស័យសំខាន់ៗដូចជា កសិកម្ម សម្ភារច្ចកវិទ្ា និងពាណិជ្ជកម្មឌីជីថល ដើម្បីលើកកម្ពស់លទ្ធភាពការចូលទៅកាន់ទីផ្សារ គាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលវិស័យគន្លឹះទាំងនេះត្រូវបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបរបស់សម្តេចជាមួយនឹង KIAF និងតំណាងក្រុមហ៊ុន កាលពីថ្ងៃទី១៣ ខែធ្នូ ២០២៤។ មិនត្រឹមតែប៉ុណ្ណោះ វេទិកានេះក៏ផ្តល់ឱកាសដ៏ល្អ ពង្រឹងភាពជាដៃគូកម្ពុជាកូរ៉េ ស្វែងយល់ពីសក្តានុពលពាណិជ្ជកម្ម និងការបណ្តាក់ទុន។

នៅក្នុងវេទិកានេះ ក៏បានការធ្វើបទបង្ហាញពីវាគ្មិនកូរ៉េ និងកម្ពុជាស្តីពីប្រធានបទពាក់ព័ន្ធជាច្រើន ដូចជាតម្លៃនៃសាជីវកម្មនិងកំណែទម្រង់ថ្នាក់ជាតិ ការលើកទឹកចិត្តផ្នែកកាតព្វកិច្ចពន្ធដារ ការវិនិយោគផ្ទាល់ពីបរទេស កិច្ចសហប្រតិបត្តិការសម្រាប់ការបណ្តុះបណ្តាលបុគ្គលិកក្នុងវិស័យឧស្សាហកម្ម ការបង្កើតការងារនៅកម្ពុជា ការវិនិយោគនៅកម្ពុជា និងការផ្តល់សេវាធនាគារឌីជីថល។
សូមជម្រាបជូនផងដែរថា វេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េ មានការចូលរួមថ្លែងសុន្ទរកថាគន្លឹះពី លោក Marn-Ki Jeong, ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ឯកឧត្តម Roh Keon-ki អនុរដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលនៃសាធារណរដ្ឋកូរ៉េ និងឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត៕ អត្ថបទ ឈិត បូរ៉ាវី






-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន5 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន1 week agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ
-
ព័ត៌មាន7 days agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ