ព័ត៌មាន
ភ្ញៀវទេសចរអន្តរជាតិមកលេងកម្ពុជាបន្តមានកំណើនតាមផែនការគ្រោងទុក
ភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសនានា មកទស្សនាកម្ពុជា តាមផែនការដែលគេបានគ្រោងទុក ជាពិសេសការមកទស្សនានៅក្នុងអំឡុងខែធ្នូ ចុងឆ្នាំនេះ ដែលក្រសួងទេសចរណ៍ បានរំពឹងទុកថា កម្ពុជា នឹងទទួល បានកំណើនទេសចរអន្តរជាតិរហូត៦លាន៧សែននាក់ លើសឆ្នាំ២០១៩ ពេលមិនទាន់មានវិបត្តិកូវីដ-១៩ ។
ភ្ញៀវទេសចរអន្តរជាតិ មកពីប្រទេសបារាំង និងឥណ្ឌា ជាដើម បានថ្លែងប្រាប់BTV នៅថ្ងៃទី១៦ ខែធ្នូនេះថា ជារួមមុននឹងភ្ញៀវទាំងអស់គ្នាមកទស្សនាកម្ពុជា គឺបានគេបានរៀបចំផែនការកក់កញ្ចប់ទេសចរណ៍ និងកក់សណ្ឋាគារស្នាក់នៅមុនជាដើម ប្រមាណជា៦ខែ ទៅមួយឆ្នាំមុន ដោយសារភ្ញៀវមើលឃើញពីកត្តាសុខសន្តិភាព ចង់ទស្សនាប្រាសាទអង្គរ និងចង់មើលចង់ពីទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ទេសភាពធម្មជាតិប្លែកពីកម្ពុជា។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនំាពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦លាននាក់ កើន២២ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ និងមានំណើនកើន្តិច បើប្របធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ពេលមិនទាន់មានវិបត្តិកូវីដ-១៩ ។
របាយការណ៍ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង៦លាននាក់ដែលបានធ្វើដំណើរមកទស្សនាកម្ពុជា ក្នុងនោះភ្ញៀវធ្វើដំណើរចូលតាមច្រកផ្លូវគោកមានប្រមាណជិត៣លាន៨សែននាក់ ធ្វើដំណើរតាមផ្លូវអាកាសមានជាង ២លាននាក់ និងធ្វើដំណើរតាមច្រកផ្លូវទឹកប្រមាណ៧ម៉ឺននាក់។
ឯកឧត្តម តុប សុភ័ក បន្តថា ជារួមភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាគឺបានត្រឡប់មករកភាពដូចដើមវិញហើយ ហើយក្រសួងក៏រំពឹងថា កម្ពុជា នៅដំណាច់ឆ្នំា២០២៤នេះ នឹងទទួលបានទេសចរអន្តរជាតិមកទស្សនាសរុបបានប្រមាណ៦លាន៧សែននាក់ ពោលគឺកើនលើសបនិ្តចបើធៀបនឹងឆ្នាំ២០១៩ពេលគ្មានកូវីដ១៩។
ឯកឧត្តម បន្តថា បច្ចុប្បន្នកម្ពុជា ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធបាននិងកំពុងបង្កើនសកម្មភាពផ្សព្វផ្សាយទីផ្សារទេសចរណ៍កម្ពុជានៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសបំណងទាក់ទាញទេសចរអន្តរជាតិឲ្យកាន់តែច្រើនថែមទៀតមកទស្សនាកម្ពុជា នៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត៕ អត្ថបទ ស៊ុម សុខជា








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN