ព័ត៌មាន
CDC៖ ១១ខែឆ្នាំ២០២៤ កម្ពុជាអនុម័តគម្រោងវិនិយោគកើនដល់ជិត ៦៥០០លានដុល្លារអាមេរិក
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានបង្ហាញរបាយការណ៍ថា កម្ពុជា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ បានអនុម័តគម្រោងវិនិយោគពីអ្នកវិនិយោគក្នុងប្រទេស និងក្រៅប្រទេស ចំនួន ៣៨៩គម្រោង ដែលមានទំហំទឹកប្រាក់វិនិយោគកើនរហូតជិត ៦៥០០ដុល្លារអាមេរិក ពោលគឺកើនលើសឆ្នាំ២០២៣ ដែលមានគម្រោងវិនិយោគចំនួន២៦៩គម្រោង មានទំហំទឹកប្រាក់ប្រមាណជិត ៥០០០លានដុល្លារអាមេរិក។
តាមរបាយការណ៍ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាការធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ឲ្យដឹងថា នៅក្នុងខែធ្នូឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC គឺនៅតែបន្តពិនិត្យ និងអនុម័តគម្រោងវិនិយោគជាច្រើនទៀត ខណៈនៅដើមខែធ្នូនេះដែរ CDC បានអនុម័ត និងប្រកាសគម្រោងវិនិយោគដែលទើបបានអនុម័តថ្មី បានប្រមាណជាង៤០គម្រោងបន្ថែមទៀត ដែលមានទំហំទឹកប្រាក់វិនិយោគប្រមាណ ៩៤០លានដុល្លារអាមេរិកទៀត។
សម្រាប់គម្រោងវិនិយោគដែលបានអនុម័តឲ្យមានវិនិយោគនៅលើទឹកដីកម្ពុជានោះ រួមមាន៖ គម្រោងវិនិយោគសេវាកម្មទូរគមនាគមន៍មូលដ្ឋាន ប្រព័ន្ធទូរសព្ទចល័ត គម្រោងវិនិយោគសណ្ឋាគារផ្កាយ ក្នុងវិស័យទេសចរណ៍ គម្រោងវិនិយោគផលតភេសជ្ជៈប៉ូវកម្លាំង គម្រោងផលិតអំពូលភ្លើង ពូកខ្យល់ គ្រឿងសង្ហារឹម គម្រោងវិនិយោគកសិឧស្សាហកម្មនានាជាច្រើនទៀត។
នៅក្នុងពិធី “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា( CET ) នៅមជ្ឈមណ្ឌល ភីអេច ហ្រ្គេនហល បុរី ប៉េងហួត បឹងស្នោ ឯកឧត្ដម សួន សុផល ថ្លែងថា ជារួម កត្តាស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច, ទីតាំងយុទ្ធសាស្រ្ត, កម្លាំងពលកម្មវ័យក្មេងប្រកបដោយផលិតភាព, ការៀបចំកញ្ចប់លើកទឹកចិត្តឆ្លាតវៃ និងការថែទាំវិនិយោគប្រកបដោយភាពកក់ក្តៅជាដើមនេះ គឺមានលក្ខណៈអំណោយផលល្អប្រសើរនៅកម្ពុជាដល់ការវិនិយោគលើគ្រប់វិស័យ៕ អត្ថបទ ស៊ុម សុខជា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN