ព័ត៌មាន
អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង៖ ការលើកពីបញ្ហាព្រំដែនរបស់ក្រុមទណ្ឌិត ក្បត់ជាតិ គ្រាន់តែលេសបង្កើតព្រឹត្តិការណ៍វាយប្រហាររាជរដ្ឋាភិបាល
ភ្នំពេញ៖ អតីតតំណាងរាស្រ្តគណបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយចោលកាលពីឆ្នាំ២០១៧ លោក កង គឹមហាក់ បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល បានទម្លាយពីចេតនាទុច្ចរិតដែលក្រុមទណ្ឌិត សម រង្ស៊ី តែងតែយកលេសបញ្ហាព្រំដែនមកបង្កើតព្រឹត្តិការណ៍ ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល។
លោក កង គឹមហាក់ បានថ្លែងថា៖«សម រង្ស៊ី ប្រើលេសឈឺឆ្អាលពីបញ្ហាព្រំដែន ឬសកម្មភាពទៅដកបង្គោលព្រំដែននៅខេត្តស្វាយរៀងកាលពីឆ្នាំ២០០៩ សម រង្ស៊ី ធ្វើដូចជាក្លាហានខ្លាំងណាស់ ហើយស្នេហាជាតិសម្បើមណាស់ ប៉ុន្ដែចុងក្រោយ គាត់ឡើងយន្តហោះទៅញាំហេមប៊ឺហ្គ័រ (Hamburger) នៅប៉ារីស នៅវ៉ាស៊ីនតោនបាត់ស្រមោល។ រីឯអ្នកដែលហែរហមគាត់ ត្រូវបានចាប់ដាក់គុកជាបន្តបន្ទាប់ ហើយខ្លះទៀតរត់ចោលស្រុក ភាសន៍ខ្លួនទៅស្រុកគេអស់»។
លោកបន្ដថា៖«ខ្ញុំគត់សម្គាល់ថា គាត់ចូលចិត្តបង្កើតព្រឹត្តិការណ៍នេះ ព្រឹត្តិការណ៍នោះឱ្យកើតឡើង ប៉ុន្ដែគាត់មិនចូលចិត្តដោះស្រាយទេ គាត់ចនតែត់ចោលបញ្ហា ទុកបញ្ហាឱ្យអ្នកនៅក្នុងស្រុកដោះស្រាយ។ ចំណែកគាត់ពីរនាក់ប្ដីប្រពន្ធរត់ទៅដេកនៅបារាំងយ៉ាងមានក្ដីសុខ»។
លោក កង គឹមហាក់ បានកត់សម្គាល់ឃើញថា បើគេសង្កេតមកមើលគាត់ពីចម្ងាយ សម រង្ស៊ី គឺជាមនុស្សអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ ប៉ុន្ដែនៅពេលដែលលោកធ្លាប់ធ្វើការងារមួយសម រង្ស៊ី ទើបដឹងថាគាត់ជាមនុស្សចិត្តចង្អៀតចង្អល់ និងមិនមែនជាមនុស្សចិត្តទូលាយដែលអាចដឹកនាំប្រទេសបាននោះទេ។
អតីតតំណាងរាស្រ្តគណបក្សប្រឆាំងរូបនេះបន្ថែមថា ទណ្ឌិត សម រង្ស៊ី ជាអ្នកមេដឹកនាំផ្ដាច់ការ មិនដែលទទួលយកមតិយោបល់ពីថ្នាក់នាំ និងមិនសូវយកចិត្តទុកដាក់ស្ដាប់ពិចារណាអនុសាសន៍អ្នកជំនាញនោះទេ។ គាត់តែងតែដាក់ផែនការនេះ ផែនការនោះ ហើយតម្រូវឱ្យមន្រ្តីក្រោមឱវាទអនុវត្តតាម និងរត់តាមផែនការរបស់គាត់។
លោកថា ការតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ និងអ្នកស្រលាញ់ជាតិ គឺគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។ ទណ្ឌិត សម រង្ស៊ី មិនអាចដឹកនាំប្រទេសបានទេ ព្រោះគ្មានទស្សនៈវិស័យ គ្មានផែនការណាមួយឱ្យជាក់លាក់ គឺអនុវត្តផែនការអ្វីមួយតាមរយៈការនឹកឃើញភ្លាមៗ មិនបានពិភាក្សាជាមួយថ្នាក់នាំគណបក្សដទៃទៀតនោះទេ។
បើតាមលោក កង គឹមហាក់៖«អ្វីដែលខ្ញុំធ្លាប់ធ្វើកិច្ចការជាមួយគាត់ គឺទង្វើភាគច្រើន គឺជាការសម្ដែងច្រើន។ ជាក់ស្ដែងកាលពីគណបក្សមិនទាន់ត្រូវបានរំលាយ គាត់ទៅជួបសកម្មជននៅកូរ៉េ គាត់ថា គាត់នឹងជិះយន្តហោះមកខ្មែរ បើទោះបីជាមានការគំរាមចាប់ដាក់គុកក៏ដោយ ប៉ុន្ដែគាត់មិនហ៊ានចូលមកកម្ពុជាទេ គឺគាត់យកវ៉ាលីខោអាវមួយអូសកាត់ព្រលានយន្តហោះថតសម្ដែង ធ្វើដូចជាពិតមែន»។
លើសពីនេះលោកថា៖«ឥវ៉ាន់របស់គាត់មួយចំនួនធំទៀត គឺទុកនៅលើអូតែលកូរ៉េនៅឡើយ។ ដូច្នេះគាត់យកវ៉ាលីមួយ មកអូសសម្ដែងថតបង្ហោះហ្វេសប៊ុកនៅព្រលានយន្តហោះនៅកូរ៉េ ធ្វើឱ្យអ្នកគាំទ្រ និងមន្រ្តីផ្សេងៗទុកចិត្ត ហើយជឿតាមសកម្មភាពគាត់»។
ចំពោះគម្រោងវិលចូលស្រុកកាលពីថ្ងៃទី ៩ខែវិច្ឆិកាឆ្នាំ២០១៩ លោក កង គឹមហាក់ បានទម្លាយថា លោក សម រង្ស៊ី គ្រាន់តែទការចាប់អារម្មណ៍ពី្នកគាំទ្រប៉ុណ្ណោះ និងបំណងទុច្ចរិតមួយទៀត គឺបង្កចលាចលក្នុងប្រទេសធ្វើឱ្យអ្នកគាំទ្រជ្រោលច្របល់ ខ្លះត្រូវជាប់គុក និងខ្លះរត់ចោលស្រុក ប៉ុន្ដែជាក់ស្ដែងសម រង្ស៊ី មិនចង់មកចូលស្រុកនោះទេ គឺគាត់សម្ដែងថា មានគេបិទព្រំដែន បិទព្រលានយន្តហោះ ធាតុពិតនៃគំនិតរបស់គាត់ គឺមិនហ៊ានចូលនោះទេ។
ចំពោះបញ្ហាដែលគាត់តែងតែលើកឡើងពីបញ្ហានិគមជនបរទេស បញ្ហាពុករលួយ លោកថា លោក សម រង្ស៊ី ចេះតែលើកឡើងបង្កើតជាព្រឹត្តិការណ៍ ប៉ុន្ដែប្រសិនបើឱ្យសម រង្ស៊ី មកដោះស្រាយបញ្ហានោះ ក៏មិនអាចដោះស្រាយបានដែរ។ គាត់តែងតែបង្កើតព្រឹត្តិការណ៍ ដើម្បីទទួលបានប្រជាប្រិយភាព ហើយគ្មានគោលនយោបាយ គ្មានផែនការ គ្មានយុទ្ធសាស្រ្តអ្វីក្នុងការដោះស្រាយនោះទេ។
នៅក្នុងសេណារីយ៉ូដូចកូនក្មេងបៀមដៃកន្លង ដើម្បីបិទបាំងនឹងភាពអាម៉ាស់របស់សម រង្ស៊ី គ្មានតម្លៃនយោបាយអ្វីបន្តទៀតទេ សម្រាប់ជាតិខ្មែរ គឺនៅសល់តែតម្លៃតែមួយគត់គឺការអនុវត្តទោសទណ្ឌដែលខ្លួនបានទទួលពីទង្វើក្បត់ជាតិ និងការញុះញង់របស់ខ្លួន ដែលការញុះញង់ និងសម្តីផ្អែមដែលបង្កប់ដោយពិសពុលជាជំនាញរបស់ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី៕

-
ព័ត៌មាន7 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ