ព័ត៌មាន
រោងចក្រផលិតទឹកស្អាតបឹងធំ បានពង្រីកវិសាលភាពសេវាទឹកស្អាតជូនប្រជាពលរដ្ឋនៅតំបន់ជាយក្រុង
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹក ស្អាត ៦ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយរោងចក្រថ្មីនេះ បានពង្រីកវិសាលភាពសេវាទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ ៣ ពាន់គ្រួសារ នៅក្នុង ១០ភូមិ ក្នុងខណ្ឌកំបូល ធ្វើឱ្យតំបន់ជាយក្រុងទទួលបានទឹកស្អាតប្រើប្រាស់។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីសម្ពោធដាក់ ឱ្យដំណើរជាផ្លូវការរោងចក្រផលិតទឹកស្អាតបឹងធំ នៅថ្ងៃ ១៦ ខែ ធ្នូ ម្សិលមិញនេះថា ការសម្ពោធដាក់ឱ្យដំណើរជាផ្លូវការរោងចក្រ ផលិតទឹកស្អាតបឹងធំនាពេលនេះ គឺជាការរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំណត់យកទឹកជាអាទិភាពទីបី។ ការផ្គត់ផ្គង់នេះ មិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គាំទ្រដល់ការពង្រីកមូលដ្ឋានឧស្សាហកម្ម អាជីវកម្ម និងសេវាកម្មគ្រប់ វិស័យ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា រោងចក្រផលិតទឹកស្អាតបឹងធំនេះ គឺជាសមិទ្ធផលទី២ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបាន ធ្វើការសិក្សា និងសាងសង់ដោយខ្លួនឯង បន្ទាប់ពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត“មេ្លច” នៅខេត្តកំពត។ រោងចក្រថ្មីនេះផ្គត់ផ្គង់ទឹកស្អាត ដែលមានគុណភាព ស្របតាមស្តង់ដារគុណភាពទឹកស្អាតថ្នាក់ជាតិ និងស្តង់ដារគុណភាពទឹកស្អាតរបស់អង្គការសុខភាពពិភពលោក។ នេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០។

ជុំវិញរោងចក្រផលិតទឹកស្អាតបឹងធំនេះ, ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងឱ្យដឹងថា បើតាមគម្រោងផែនការមេទី២ របស់ប្រទេសជប៉ុន ដែលបានសិក្សាឱ្យរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ, ការបង្កើតរោងចក្រទឹកស្អាតនៅតំបន់នេះគឺនៅក្នុងឆ្នាំ ២០៣០ ប៉ុន្តែតាមរយៈនៃកិច្ចសហប្រតិបត្តិការស្ថានទូត ជប៉ុននៅកម្ពុជា និងការគាំទ្រពីសំណាក់ក្រសួងអាណាព្យាបាល ជាពិសេសពីប្រមុខរាជរដ្ឋាភិបាល បានជំរុញបង្កើតរោងចក្រនេះមុនផែន ការ ដែលធ្វើឱ្យប្រជាជននៅក្នុងខណ្ឌកំបូលទទួលបានទឹកស្អាតដែលមានគុណភាពសម្រាប់ប្រើប្រាស់។

ទាក់ទងរោងចក្របឹងធំនេះ, ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងធំ បានសម្តែងនូវការដឹងគុណដល់រាជរដ្ឋាភិបាល ជាពិសេស រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលុញបង្កើតរោងចក្រទឹកស្អាតនៅក្នុងមូលដ្ឋានរបស់ួកគាត់ ដែលប្រការនេះគឺជាការចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការទទួលបានទឹកស្អាតដែលមានគុណភាព និងមានតម្លៃសមរម្យ សម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅ ខណៈពីមុនតំបន់ពួកគាត់ គឺយកទឹកស្ទឹងព្រែកមកប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

ជុំវិញការផ្គត់ផ្គង់ទឹកស្អាតនេះ, ឯកឧត្តម ឡុង ណារ៉ូ ថ្លែងឱ្យដឹងថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកំពុងផ្គត់ផ្គង់ទឹកស្អាត ១ លានម៉ែត្រគីបក្នុងមួយថ្ងៃ ហើយនៅក្នុងដំណាក់កាលបន្ទាប់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានកំពុងសាងសាងរោងចក្រទឹកស្អាតបន្ថែម ដូចជា៖ រោងចក្រទឹកស្អាតបាក់ខែងជំហាន៣ មានសមត្ថភាពផលិត ១៩៥ ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ, នៅក្នុងឆ្នាំ២០២៦ គ្រោងសាងសង់ រោងចក្រថ្មីមួយទៀត គឺរោងចក្រភូមិព្រែក មានសមត្ថភាព ៤៥ ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ ហើយជំហានបន្ទាប់ទៀត នឹងបង្កើតរោងចក្រនិរាធ បន្ថែមទៀត មានសមត្ថភាព ២០០ ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ ដែលបច្ចុប្បន្នគម្រោងនេះបានកំពុងសិក្សា។ ដូច្នេះជុំវិញការផ្គត់ផ្គង់ទឹកស្អាតនេះ គិតទៅដល់ឆ្នាំ ២០៣០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងមានបរិមាណផលិតប្រមាណ ១,៥ លានម៉ែត្រគីបក្នុងមួយថ្ងៃ។ សូមបញ្ជាក់ ក្នុងពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលពី ឯកឧត្តម AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ដែលជាម្ចាស់ជំនួយនៅក្នុងគម្រោងសាងសង់រោងចក្រនេះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN