ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរនាយកដ្ឋានផ្លូវលំជនបទ ថែទាំផ្លូវបានល្អប្រសើរ
ពោធិ៍សាត់ ÷ មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានថែទាំផ្លូវខួបចំនួន ៣ ខ្សែ ស្ថិតនៅ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់បានល្អប្រសើរ ព្រោះផ្លូវគឺជាតម្រូវការចាំបាច់ បម្រើការធ្វើដំណើរដល់សាធារណៈជនគ្រប់ពេលវេលា និងការជួយជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទផងដែរ។
ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះពិនិត្យ វាយតម្លៃ និងបញ្ចប់ សុពលភាព លើការងារថែទាំផ្លូវខួបចំនួន ៣ គម្រោង ស្ថិតក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ នៅថ្ងៃ ១៦ ធ្នូ ម្សិលមិញនេះថា ការស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការវិនិយោគដ៍ចាំបាច់ ដើម្បីសម្រួលដល់គមនាគមន៍ និង ការផ្តល់សេវាសាធារណៈផ្សេងៗ ជូនដល់ប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស ដែលជាចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាព រស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ តាមរៈនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានគិតូរយកចិត្តទុកដាក់យ៉ាងខ្លាំង លើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ សម្រាប់ផ្តល់ជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។
ជាក់ស្តែងការថែទាំងផ្លូវខួបក្រាលកៅស៊ូ DBST នៅក្នុងខេត្តទាំងពីរខាងលើនេះ, ឯកឧត្តម បន្តថា ក៏បានកោតសរសើរដល់ នាយកដ្ឋានផ្លូវលំជនបទ ដែលបានយកចិត្តទុកដាក់ អនុវត្តលើគម្រោងថែទាំផ្លូវខួបបានល្អប្រសើរ ក្នុងប្រសិនយើងមិនយកចិត្តទុក ដាក់លើការងារថែទាំនេះទេ ផ្លូវទាំងអស់នេះនឹងរងនូវការខូចខាត ធ្វើឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ ដូច្នេះការថែទាំងផ្លូវពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមថែទាំផ្លូវឱ្យបានល្អ គង់វង្សយូរអង្វែង ព្រោះផ្លូវគឺជាតម្រូវការចាំបាច់ បម្រើដល់ការធ្វើដំណើររបស់សាធារណៈជនគ្រប់ពេលវេលា ជាពិសេសជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទផងដែរ។
ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត លើកឡើងបន្ថែថា តាមរយៈនេះ ក្រសួងបានផ្ដោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ជនបទ ដែលជាតម្រូវការចាំបាច់សម្រាប់ជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានលក្ខណៈប្រទាក់ ក្រឡាគ្នា ជាពិសេសនៅតំបន់ផលិតកម្ម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ សម្រាប់ការ ទំនាក់ទំនងសេដ្ឋកិច្ចនិងសង្គម ព្រមទាំងទទួលបានសេវាសាធារណៈនានានៅគ្រប់រដូវកាល ដោយចំណេញពេលវេលា និងកាត់បន្ថយ ការចំណាយជាដើម។ ជុំវិញបញ្ហានេះ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ គឺជាគន្លឹះគាំទ្រដល់រាល់កម្មវិធីកាត់ បន្ថយភាពក្រីក្រនៅតំបន់ជនបទផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក