ព័ត៌មាន
សិស្សជាប់និងធ្លាក់បាក់ឌុប ចាប់ផ្តើមចូលរៀនជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស
នៅថ្ងៃទី១៧ ខែធ្នូ នេះ នៅគ្រប់សាលាTVETទាំងអស់ នៅទូទាំងប្រទេស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមបើកដំណើរការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ថ្នាក់អាហារូបករណ៍រាជរដ្ឋាភិបាលដល់សិស្សដែលប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។

សិស្សធ្លាក់បាក់ឌុបដែលចូលរៀនជំនាញវិជ្ជាជីវៈនៅថ្ងៃដំបូង នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ខេត្តកណ្តាល បានប្រាប់BTVថា ការសម្រេចចិត្តចូលរៀនជំនាញវិជ្ជាជីវៈកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ថ្នាក់អាហារូបករណ៍របស់រាជរដ្ឋាភិបាល ដើម្បីកុំឱ្យខាតពេលវេលា និងបានប្តេជ្ញាខំប្រឹងរៀនជំនាញវិជ្ជាជីវៈ រយៈពេល២ឆ្នាំនេះ និងខំប្រឹងរៀនចំណេះដឹងទូទៅបំប៉នបន្ថែមផង ដើម្បីត្រៀមប្រឡងបាក់ឌុបនៅឆ្នាំក្រោយនេះទៀត។

លោ ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនខេត្តកណ្តាល បានឱ្យដឹងថា នៅក្នុងបវេសនកាលឆ្នាំ២០២៤នេះ វិទ្យាស្ថានជាតិ បានទទួលសិស្សចូលរៀនជំនាញវិជ្ជាជីវៈកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសទាំង៧ជំនាញ ក្នុងនោះជំនាញដែលមានសិស្សចូលរៀនច្រើនជាងគេ រួមមាន៖ ជំនាញអគ្គិសនី បរិក្ខារត្រជាក់ សំណង់ស៊ីវិល និងជំនាញយន្តសាស្ត្ររថយន្ត ជួសជុល និងថែទាំរថយន្តជាដើម។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃនេះ គ្រប់សាលាTVETទាំងអស់នៅទូទាំងប្រទេស ចាប់ផ្តើមបើកដំណើរការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ដែលផ្តល់អាហារូបករណ៍ដោយរាជរដ្ឋាភិបាល ជូនសិស្សប្រឡងជាប់ និង ធ្លាក់បាក់ឌុប ដើម្បីមានជំនាញវិជ្ជាជីវៈពិតប្រាកដអាចប្រកបរបរការងារ បង្កើតប្រាក់ចំណូល ចិញ្ចឹមជីវភាពគ្រួសារ នៅថ្ងៃអនាគត ។ ទន្ទឹមនឹងនេះដែរ គ្រប់បណ្តាសាលាTVETទាំងអស់ គឺនៅតែបន្តទទួលពាក្យចុះឈ្មោះរៀនជំនាញ វិជ្ជាជីវៈសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសនេះជាធម្មតា ៕ អត្ថបទ៖ ស៊ុម សុខជា






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី