ព័ត៌មាន
សម្តេចធិបតីបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជំរុញការអភិវឌ្ឍទៅគ្រប់តំបន់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងរំលឹក និងបញ្ជាក់ជាថ្មីអំពីការ ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជំរុញការអភិវឌ្ឍទៅគ្រប់តំបន់ ដើម្បីភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ខណៈអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គ ឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្រុងអរិយក្សត្រ នាព្រឹកថ្ងៃទី១៧ ខែធ្នូ នេះ បានថ្លែងថា ជាការពិត មានកត្តាជាច្រើនដែលរួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់ដ៏អស្ចារ្យរបស់កម្ពុជា ក៏ដូចជារាជធានីភ្នំពេញនោះ គឺការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ ទាំងក្នុងភូមិសាស្ត្រ និងការតភ្ជាប់ភូមិសាស្ត្រ ជាកត្តាសំខាន់ ។
ទោះជាយ៉ាងណាក៏ដោយសម្តេចធិបតី បានបញ្ជាក់ថា មានការអភិវឌ្ឍរីកចម្រើនជាជំហានៗ ជាពិ សេសការតភ្ជាប់ស្ពានជាបន្តបន្ទាប់នៅតាមដងទន្លេសាប ស្ពានព្រែកក្តាម ទន្លេមេគង្គ ស្ពានព្រែកតាមាក់ បាន ចា់តំុញសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍ មានដូចជាផ្លូវជាតិលេខ៨ និងសមិទ្ធផលនានាជាច្រើន ដែលជា ផលផ្លែផ្កានៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ៕អត្ថបទ៖ មុត សុទ្ធ





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី