ព័ត៌មាន
ក្រុមហាម៉ាសនិយាយថា កិច្ចចរចាបទឈប់បាញ់នៅហ្កាហ្សាក្នុងទីក្រុងដូហាប្រកបដោយភាពហ្មត់ចត់ និងវិជ្ជមាន
ក្រុមហាម៉ាសបាននិយាយថា កិច្ចពិភាក្សាក្នុងប្រទេសកាតាកាលពីថ្ងៃអង្គារទី១៧ធ្នូសប្ដាហ៍នេះ មានគោលដៅលើបទឈប់បាញ់ និងការដោះដូរអ្នកទោសចំណាប់ខ្មាំងនៅហ្កាហ្សាប្រកបដោយភាពហ្មត់ចត់ និងវិជ្ជមានមួយថ្ងៃបន្ទាប់ពីគណៈប្រតិភូអ៊ីស្រាអែលបានទៅជួបក្រុមអ្នកសម្របសម្រួល។

ក្រុមហាម៉ាស បញ្ជាក់ថា ដោយគិតពីការពិភាក្សាដ៏ជាក់លាក់ និងវិជ្ជមាន ដែលធ្វើឡើងនៅថ្ងៃនេះ នៅទីក្រុងដូហា ក្រោមការឧបត្ថម្ភពីបងប្អូនកាតា និងអេហ្ស៊ីបរបស់យើង ការឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់ និងការដោះដូរអ្នកទោសគឺអាចធ្វើទៅបាន ប្រសិនបើអ៊ីស្រាអែល ឈប់ដាក់លក្ខខណ្ឌថ្មី។

ប្រភពដែលបានដឹងអំពីការចរចានោះ បានប្រាប់សារព័ត៌មាន AFP ថា ក្រុមមន្ត្រីអ៊ីស្រាអែលបានទៅដល់ទីក្រុងដូហាកាលពីថ្ងៃចន្ទ សម្រាប់កិច្ចពិភាក្សាបំណងកាត់បន្ថយគម្លាតរវាងភាគីទាំងពីរ។
ប្រភពបាននិយាយថា ជំនួបានបាន្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីកាតាកាលពីថ្ងៃពុធសប្តាហ៍មុន ដោយប្រធានចារកម្ម Mossad លោក David Barnea ។

ប្រទេសកាតា រួមជាមួយសហរដ្ឋអាមេរិក និងអេហ្ស៊ីប បាននឹងកំពុងសម្របសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសអស់រយៈពេលជាច្រើនខែក្នុងដំណើរស្វែងរកបទឈប់បាញ់នៅដែនដីហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង។
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាត់ស៍ (Israel Katz) បាននិយាយថា ក្រុមអ្នកចរចាអ៊ីស្រាអែល ពុំធ្លាប់មើលឃើញកិច្ចព្រមព្រៀងជិតសម្រេចបានបែបនេះពីមុនមកទេ ចាប់តាំងពីបទឈប់បាញ់ខែវិច្ឆិកា ឆ្នាំ ២០២៣មក៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN