ព័ត៌មាន
ឆ្នាំ២០២៤ កម្ពុជាលក់ជ័រកៅស៊ូបានជាង៦៤០លានដុល្លារ កើនជាង៣០ភាគរយ
ក្នុងឆ្នាំ២០២៤នេះ ការលក់ជ័រកៅស៊ូរបស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ រហូតដល់ជាង ៣០ភាគរយ ដោយទទួលបានចំណូលជាង៦៤០លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣ ហើយឆ្នាំនេះ ជាមធ្យមតម្លៃជ័រកៅស៊ូ ចន្លោះពីជាង១ពាន់ ទៅ២ពាន់ដុល្លារ ក្នុងមួយតោន ។

លោក ឃុន កក្កដា អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងថា ចាប់តាំងពីមានវត្តមាននៅលើទឹកដីកម្ពុជា ដំណាំកៅស៊ូ បានផ្សារភ្ជាប់ និងបំពេញតួនាទីយ៉ាងសកម្មក្នុងការរួមចំណែកទ្រទ្រង់សេដ្ឋកិច្ច សង្គម និងបរិស្ថាននៃប្រទេសកម្ពុជា រហូតដល់បច្ចុប្បន្ន ។

លោកបានបន្តថា នៅឆ្នាំ២០២៤នេះ ផលិតផលជ័រកៅស៊ូសម្រេចបានប្រមាណជាង៤០ម៉ឺនតោន បើៀបងឆ្នាំ២០២៣ មានការកើនឡើងចំនួន៤ភាគរយ និងរកចំណូលបានជាង៦៤០លានដុល្លារកើនជាង៣០ភាគរយ ដែលថ្លៃលក់ជាមធ្យមក្នុងមួយឆ្នាំនេះ គឺជាង១ពាន់៦០០ដុល្លារ ក្នុងមួយតោនកើនឡើង ២៨០ដុល្លារ ហើយសង្ឃឹមថា នឹងឡើងបន្ថែមទៀត ខណៈដែលកម្ពុជា កំពុងមានរោងចក្រផលិតកង់រថ យន្តចំនួនបី និងគ្រោងបង្កើតពីរទៀត ។
លោក គិន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុនផលិតកង់រថយន្តម៉ាកសាយឡុន (SAILUN TIRE CAMBODIA) បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបានបោះទុនវិនិយោគប្រមាណមួយពាន់លានដុល្លារនៅក្នុងប្រទេសកម្ពុជា លើការផលិតកង់រថយន្ត ហើយបាននាំចេញទៅលក់នៅប្រទេស ជាង៣០ទូទាំងពិភពលោក ។

លោកបានបញ្ជាក់ថា ក្រុមហ៊ុនសាយឡុន បានប្រមូលទិញជ័រកៅស៊ូប្រមាណជាង៣០ភាគរយ នៃ ផ្ទៃដីដំណាំកៅស៊ូជាង៤០ម៉ឺនហិកតានៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការបង្កើតការងារជូនពលរដ្ឋបាន ជាង៧ពាន់នាក់ ហើយឆ្នាំក្រោយ បន្ទាប់ពីក្រុមហ៊ុនពង្រីកការវិនិយោគ នឹងបង្កើតការងារដល់ជាង ១ម៉ឺននាក់។
សូមបញ្ជាក់ថា ដំណាំកៅស៊ូ បានចាប់បដិសន្ធិនៅកម្ពុជា នៅឆ្នាំ១៩២០ ដោយមានក្រុមហ៊ុនវិនិយោគិនបារាំងធំៗចំនួន៥ បានបង្កើតចម្ការកៅស៊ូកសិ-ឧស្សាហកម្ម ដែលដំបូងដាំនៅខេត្តកំពង់ចាម ក្រចេះ និងខេត្តកំពង់ធំ ។ គិតត្រឹមឆ្នាំ១៩៦៩ កម្ពុជា មានផ្ទៃដីដាំដុះកៅស៊ូ សរុបជាង៦៤០ពាន់ហិកតា ដែលក្នុង នោះជាង៣៩០ពាន់ហិកតា ចៀរជ័រយកផលជ័របានចំនួន៥០ពាន់តោន សម្រាប់បម្រើសេចក្តីត្រូវការក្នុង ស្រុក និងនាំចេញប្ដូរយករូបីយបណ្ណអន្តរជាតិ។ ក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយ (២០០០-២០២០) ផ្ទៃដីដំណាំកៅស៊ូបានកើនឡើង៨ដង ដោយឆ្នាំ២០០០ មានត្រឹម៥ម៉ឺនដើម ហើយមកដល់ឆ្នាំនេះ មានផ្ទៃដីដំណាំកៅស៊ូ ចំនួន៤២៥ពាន់ ៤៤៣ហិកតា ក្នុងនោះ៥២ភាគរយ ជាចម្ការកៅស៊ូកសិឧស្សាហ កម្ម និង៤៨ភាគរយ ជាផ្ទៃដីកៅស៊ូគ្រួសារ៕ អត្ថបទ៖ សុខរិទ្ធិ



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN