ព័ត៌មាន
រដ្ឋាភិបាលនឹងអនុវត្តកម្មវិធីថ្មីផ្ដល់ទាំងសាច់ប្រាក់ និងបង្កើតមុខរបរជូនគ្រួសារក្រីក្រនៅឆ្នាំក្រោយ
រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅច្បាស់លាស់ក្នុងជួយគាំពារដល់គ្រួសារក្រីក្រ ក៏ដូចជារុញច្រានពួកគេឱ្យចាកផុតពីភាពក្រីក្រ។ ជាការគិតគូនេះ រាជរដ្ឋាភិបាលនឹងអនុវត្តកម្មវិធីថ្មីមួយទៀត នៅឆ្នាំ២០២៥ខាងមុខ ដែលរាជរដ្ឋាភិបាល នឹងបន្តផ្ដល់ជាសាច់ប្រាក់គាំទ្រជីវភាព ហើយថែមទាំងធ្វើការបណ្ដុះបណ្ដាល បង្កើតជាមុខរបរដល់ក្រុមគ្រួសារក្រីក្រថែមទៀត។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ឹម សុធន អគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម ក្នុងឱកាសធ្វើសន្និបាតបូកសរុបការងារឆ្នាំ ២០២៤។
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដោយមានមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច បាននឹងកំពុងអនុវត្តកម្មវិធីជំនួយសង្គមមួយចំនួន ដើម្បីផ្ដល់ការគាំពារ ជួយទ្រងទ្រង់ជីវភាពគ្រួសារក្រីក្រ។ ជាកិច្ចការបន្ទាប់ក្នុងរយៈពេលខ្លីខាងមុខនេះ មូលនិធិជាតិជំនួយសង្គម ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តកម្មវិធីមួយទៀត គឺកម្មវិធីកិច្ចគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រនៅក្នុងត្រី ្នាំ ២០២៥។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ឹម សុធន អគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម។
កម្មវិធីនេះកន្លងទៅ ជាការអនុវត្តដោយ ដៃគូអភិវឌ្ឍន៍។ ចាប់ពីឆ្នាំ ២០២៥នេះទៅវិញ វានឹងក្លាយជាកម្មវិធីដែលអនុវត្តទាំងស្រុងដោយរាជរដ្ឋាភិបាលកម្ពុជា។ ការអនុវត្តនៅឆ្នាំ ២០២៥ខាងមុខនេះ គឺនឹងផ្តោតជួយដល់គ្រួសារក្រីក្រប្រមាណ ៥ ០០០គ្រួសារ ដែលរដ្ឋនឹងជួយទាំងថវិកា ជួយបង្កើតមុខរបរ ជួយលើការបណ្ដុះបណ្ដាល ក៏ដូចជាផ្តល់ទាំងទ្រព្យសកម្ម សម្រាប់ការបង្កើតមុខរបរផងដែរ។ ការអនុវត្តកម្មវិធីថ្មីនេះ អនុវត្តដោយកំណត់លើទីតាំងគោលដៅ ពុំអនុវត្តទូទាំងប្រទេសនោះទេ។ ជំហានដំបូងឆ្នាំ ២០២៥ នឹងអនុវត្តនៅខេត្តព្រះវិហារ និងខេត្តកំពង់ឆ្នាំង ក្នុងរយៈពេល ២ឆ្នាំ ទើបផ្លាស់ទៅអនុវត្តនៅទីតាំងតំបន់ផ្សេង។
បច្ចុប្បន្នរាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវកម្មវិធីជំនួយសង្គមជាច្រើនរួចមកហើយ ដើម្បីគាំពារដល់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋក្រីក្រ។ កម្មវិធីទាំងនោះរួមមាន កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ កម្មវិធីស្ដារជីវភាពឡើងវិញនៅក្រុងរុនតាឯក កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាដើម៕ អត្ថបទ៖គឹមហុក







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី