ព័ត៌មាន
កម្ពុជាស្នើ IFC បន្តគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុដើម្បីឈានសម្រេចចក្ខុវិស័យដែលកំណត់
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ស្នើសុំឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC បន្តគាំទ្រកម្ពុជាទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បី អាចឱ្យកម្ពុជាឈានឆ្ពោះទៅសម្រេចបានដោយជោគជ័យនូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ ២០៥០ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម រីកាដូ តូលីធី (Riccardo Puliti) អនុប្រធានប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation IFC) នៅថ្ងៃទី១៧ ខែធ្នូ ម្សិលមិញនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានរំលឹកឡើងវិញ នូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសាជីវកម្មហិរញ្ញវថុអន្តរជាតិ IFC ាច្រើនទស្សវត្សន៍កន្លងមក និងបានវាយ តម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ IFC ដែលបានគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីឆ្នាំ ២០០០ មក ទាំងក្នុងវិស័យហិរញ្ញវត្ថុ, កសិ-ពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ភាពជាដៃគូរវាងរដ្ឋ និងឯកជន, និងវិស័យអប់រំ ដែលជា លទ្ធផលបានជួយបង្កើតឱកាសការងារថ្មី បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណចំពោះការប្តេជ្ញា និងគោលជំហររបស់ IFC ក្នុងការរួមចំណែកជំរុញ ការអភិវឌ្ឍរបស់កម្ពុជា និងបានជម្រាបជូនថា វិស័យជាអាទិភាពដែល IFC បានកំណត់ គឺពិតជាឆ្លើយតបទៅនឹងបញ្ចកោណយុទ្ធសាស្ត្រ ទាំង ៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលស្ថិតក្រោមការដឹកនាំដ៏ត្រឹមត្រូវ, ស្វាហាប់ និងឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ជាអាទិ៍, វិស័យហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ និង វិស័យឡូជីស្ទីក គឺជាវិស័យគន្លឹះ គាំទ្រការអនុវត្តកម្មវិធីជំរុញកំណើនរបស់រាជរដ្ឋាភិបាលសម្រាប់រយៈពេល៤ ឆ្នាំខាងមុខ ។ ក្នុងជំនួបនេះ ដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រកម្ពុជាទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីអាច ឱ្យកម្ពុជាឈានឆ្ពោះទៅសម្រេចបានដោយជោគជ័យនូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ ២០៥០ ។

ជាការឆ្លើយតប, ឯកឧត្តម កាដូ ភូលីធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស ជាមួយនឹងការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងការវិនិយោគជាបន្តបន្ទាប់ រហូតមានការរីក ចំរើនយ៉ាងឆាប់រហ័សដូចសព្វថ្ងៃ ។ ឯកឧត្តមអនុប្រធាន ក៏បានស្ងនូវការកោតសរសើរចំពោះការរីកចំរើនរបស់កម្ពុជា ក្នុងការអភិវឌ្ឍ ថាមពលស្អាត ដែលបច្ចុប្បន្នសម្រេចបាន ៥៨% នៃគោលដៅ ៧០% ព្រមទាំងបានគូសបញ្ជាក់អំពីការប្តេជ្ញា និងគោលជំហររបស់ IFC ក្នុងការបន្តគាំទ្រការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជំរុញកិច្ចប្រតិបត្តិការឡើងវិញ លើវិស័យអាទិភាពសំខាន់ៗជាអាទិ៍៖ វិស័យហិរញ្ញវត្ថុ, ហិរញ្ញប្បទានបៃតង, ឡូជីស្ទីក, ថាមពល, ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ជាមួយនឹងការបន្តផ្តល់សេវាប្រឹក្សា និងការបណ្តុះបណ្តាល ដើម្បីរួមចំណែកជួយឱ្យកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០៕ អត្ថបទ៖ សុន រ៉ាឌី


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី