ព័ត៌មាន
កម្ពុជាកំពុងពង្រឹងខ្លួនទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច
កម្ពុជាបានទទួលស្គាល់ពីសារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថល បាននិងកំពុងខិតខំពង្រឹងខ្លួន ក្នុងការទាញយកអត្ថប្រយោជន៍ឲ្យបានជាអតិបរមាពីវិស័យដ៏មានសក្តានុពលនេះ ដើម្បីរួមចំណែកដល់ការកសាង និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី ដល់ក្រសួង-ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលរាជធានី-ខេត្ត និងនីតិបុគ្គលសាធារណៈ នៅថ្ងៃទី១៨ ខែធ្នូនេះថា ឈរលើមូលដ្ឋាននៃសុខសន្តិភាព, ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ, ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា បាននិង កំពុងបន្តឈានឡើងជាលំដាប់ឥតឈប់ឈរ ើមា៌ាដ៏ត្រឹមត្រូវ និងប្រកបដោយក្តីសង្ឃឹម ។ ជាមួយនឹងមូលដ្ឋានសង្គម-សេដ្ឋកិច្ច ដ៏រឹងមាំ ប្រកបដោយចីរភាព, បរិយាបន្ន, សមធម៌ និងធន់នឹងវិបត្តិ, សេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានកំណើន ៥% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើង ក្នុងរង្វង់ប្រមាណ ៦% នៅឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្តី បន្ថែមថា ទោះជាយ៉ាងនេះក្តី, កម្ពុជាក៏កំពុងត្រូវបានបន្តហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិន ប្រាកដប្រជាខ្ពស់ពីកត្តាខាងក្រៅចម្បងៗរួមមាន៖ ការបន្តប្រឈមមុខខាងភូមិសាស្ត្រនយោបាយកាន់តែស្រួចស្រាល់, ជាពិសេសការ បន្តអូសបន្លាយ និងភាពកាន់តែតានតឹងឡើងនៃសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ក៏ដូចជាភាពកាន់តែតានតឹង និងពិបាកស្មាននៃសង្គ្រាម នៅតំបន់មជ្ឈឹមបូព៌ា ព្រមទាំងស្ថានភាពមិនច្បាស់លាស់ នៃទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចនៅបណ្តាប្រទេស និងតំបន់ ជាដៃគូ ពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ព្រមទាំងផលវិបាកពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។ ដែលហានិភ័យទាំងអស់នេះ ពុំមែនជាចំណុចនឹងការគ្រប់គ្រងរបស់កម្ពុជានោះឡើយ។
ស្ថិតក្នុងបរិការណ៍នេះ, កម្ពុជាត្រូវសម្របជាប្រចាំ តាមនិន្នាការប្រែប្រួលសកល ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមត្ថភាពស្ថាប័នគ្រប់កម្រិត ដោយផ្សារភ្ជាប់នឹងការធានាបាននូវគោលនយោបាយសម ស្រប និងសមត្ថភាពអនុវត្តជាក់ស្ដែង, លទ្ធផលការងារ និងការទទួលខុសត្រូវ ដើម្បីឆ្លើយតបនឹងអាទិភាពសំខាន់ៗ នៅក្នុងដំណាក់កាលថ្មីរួមមានជាអាទិ៍៖ ការពង្រឹងអភិបាលកិច្ច; ការទ្រទ្រង់កំណើន និងការធ្វើទំនើបកម្មសេដ្ឋកិច្ច, ការបង្កើតការងារ, ទាំងគុព និងបរិមាណ; ការលើកស្ួយវិស័យឯកជន និងសហគ្រិនភាព, ការកសាងមូលធនមនុស្ស; ការពង្រឹងចីរភាពបរិស្ថាន និងការឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ, ព្រមទាំងការជំរុញធ្វើបរិវត្តកម្មឌីជីថល, ទាំងក្នុងសង្គម និងសេដ្ឋកិច្ចជាដើម។
ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ, បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកដ៏សំខាន់មិនអាចខ្វះបានសម្រាប់សកម្ម- ភាពសេដ្ឋកិច្ច និងសង្គម ព្រមទាំងបានផ្តល់នូវកាលានុវត្តភាពថ្មីជាច្រើន តាមរយៈការនាំមកនូវគំរូធុរកិច្ចថ្មី ប្រកបដោយនវានុវត្តន៍ខ្ពស់, ការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ, និងការពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងធុរជនជាដើម ក្នុងនោះកម្ពុជាបាននិងកំពុងខិតខំពង្រឹងខ្លួន ក្នុងការទាញយកអត្ថប្រយោជន៍ឲ្យបានជាអតិបរមា ពីវិស័យដ៏មានសក្តានុពលនេះ ដើម្បីរួម ចំណែកដល់ការកសាង និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្ថែមថា ផ្អែកលើមូលដ្ឋានប្រកបដោយសុទិដ្ឋិនិយមខាងលើ និងដើម្បីបន្តដំណើរ ដោយភាពស្វាហាប់ ឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់, យើងមាន តម្រូវការចាំបាច់ ក្នុងការអភិវឌ្ឍ និងការកែទម្រង់លើគ្រប់វិស័យ, ពិសេសការជំរុញលើកកម្ពស់វិស័យច្ចេកវិទ្យាឌីជីថលនេះឯង៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន7 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ