ព័ត៌មាន
និស្សិតបងប្អូនស្រីភ្លោះមកពីខេត្តត្បូងឃ្មុំ ប្រឹងប្រែងចាប់ជំនាញវិស្វកម្មអគ្គិសនី ដោយមិនខ្វល់ពីអ្នកភូមិរិះគន់
និស្សិតបងប្អូនស្រីភ្លោះពីរនាក់មកពីខេត្តត្បូងឃ្មុំ កំពុងខិតខំប្រឹងប្រែងចាប់យកជំនាញវិស្វកម្មអគ្គិសនីនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដោយមិនខ្វល់ពីអ្នកភូមិរិះគន់ ខណៈដែលជំនាញមួយនេះមិនសូវមានការចាប់អាម្មណ៍ពីសិស្សនិស្សិតជានារីនោះទេ។

និស្សិតបងប្អូនភ្លោះទាំងពីរបានបញ្ចាក់ដូចគ្នាថា៖«វាជារឿយៗអ្នកជិតខាងខ្ញុំតែងតែសួរថា រៀនធ្វើអីនារីរៀនខាងអគ្គិសនី រៀងខាងជាងភ្លើង? ប៉ុន្ដែពួកខ្ញុំប្រាប់ពួកគាត់ថា ឥឡូវនឹងជឿនលឿនហើយ ពួកខ្ញុំទៅរៀនជំនាញបច្ចេកទេស មិនមែនត្រឹមតែឡើងលើបង្គោលភ្លើងហ្នឹងនោះទេ ហើយពួកខ្ញុំធ្វើការងារតែជាមួយកុំព្យូទ័រដែលទាក់ទងនឹងការងារវិសយ្គិសនីហ្នឹង មិនមែនទៅឡើងបង្គោលភ្លើងដូចមីងគិតនោះទេ»។
កញ្ញា គូ ចន្ថាត ជានិស្សិតនៅវិទ្យាស្ថាន NPIC នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាននិយាយថា នៅពេលសួរអំពីការសម្រេចចិត្តបន្តការសិក្សាផ្នែកវិស្វកម្មអគ្គិសនី កញ្ញាបានបង្ហាញពីទំនុកចិត្តខ្ពស់ទាក់ទងនឹងទីផ្សារការងារដ៏ធំក្នុងវិស័យនេះ ដោយសារបានស្វែងយល់ពីឱកាសការងារដែលមានសក្តានុពលតាមរយៈសិស្សច្បងណែនាំកញ្ញាបានស្គាល់ជំនាញនេះកាន់តែច្បាស់។
កញ្ញាបន្តថា ការចាប់ផ្ដើមនៃការសិក្សារដំបូង គឺមិនសូវយល់ច្បាស់ពីមេរៀនដែលលោកគ្រូ អ្នកគ្រូបានបង្ហាត់បង្រៀននោះទេ ហើយថែមទាំងមានមេរៀនទាក់ទងនឹងបច្ចេកទេស ដែលត្រូវការអនុវត្តជាមួយនឹងប៊ិចភ្លើង ព្រីភ្លើង និងឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងវិស័យអគ្គិសនីថែមទៀត។
បំណាច់ស្រលាញ់ជំនាញមួយនេះ កញ្ញា ចន្ថាត បានដាក់ចិត្តដាកកាយខិតខំប្រឹងប្រែងរហូតមានរយៈពេលពីរឆ្នាំ ហើយថា កញ្ញាបានត្រៀមខ្លួន ដើម្បីទទួលយកភាពជោគជ័យក្នុងការប្រឡងជាបន្តបន្ទាប់ខាងមុខនេះ ដែលជាការសាកល្បងសមត្ថភាព ខណៈកញ្ញាមានជំនឿចិត្តចំពោះការប្រឹងប្រែងរបស់ខ្លួនកន្លងមកនេះ។
កញ្ញានិយាយដោយជឿជាក់ថា ការប្រឹងប្រែងរបស់ខ្លួននឹងនាំទៅរកលទ្ធផលជាវិជ្ជមាន ខណៈដែលកញ្ញាបានទន្ទឹងរង់ចាំ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត។ ការសិក្សានេះ នឹងផ្តល់បទពិសោធន៍គ្រប់គ្រាន់ ដើម្បីជួយឱ្យកញ្ញាមានជំនាញ និងមានឱកាសស្វែងរកការងារ។
ចំណែកកញ្ញា គូ ចន្ថាន ដែលត្រូវជាប្អូនស្រីរបស់កញ្ញា ចន្ថាត ក៏មានក្ដីសង្ឃឹមផងដែរថា កញ្ញានឹងអាចទទួលបានការងារដែលសាកសមនឹងជំនាញរបស់ខ្លួន និងផ្តល់ប្រាក់បៀវត្សរ៍សមរម្យដែលអាចឱ្យកញ្ញាអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារនៅស្រុកកំណើត។
កញ្ញាបានជឿជាក់ថា៖«ខ្ញុំក៏មិនខុសពីបងស្រីខ្ញុំដែរ គឺអ្នកភូមិតែងសួរពីការំនាញគិសនី យ៉ាងណា្ញុំនៅតែជឿជាក់ថា ខ្ញុំនឹងអាចរកប្រាក់ច្រើនក្នុងអាជីពរបស់ខ្លួន ដើម្បីជួយផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំបន្ទាប់ពីរៀនចប់ ដោយមិនចាប់អារម្មណ៍ពីការរិះគន់ទេ អ្វីដែលសំខាន់វាជាមុខជំនាញដែលខ្ញុំស្រលាញ់»។
កញ្ញា ចន្ថាន មានមោទនភាពចំពោះឱកាសដែលផ្តល់ដោយ NPIC ដែលចាត់ទុកថា ការជួយបណ្ដុះបណ្ដាលធនធានមនុស្សដ៏សំខាន់។ កញ្ញាថា NPIC គឺជាសាលាដែលសម្បូរទៅដោយជំនាញបច្ចេកទេស សាស្ត្រាចារ្យមានបទពិសោធន៍ គ្រូបង្រៀនមានបច្ចេកវិទ្យា និងឧបករណ៍ចាំបាច់សម្រាប់ការសិក្សាអនុវត្តជាក់ស្តែងតាមស្ដង់ដារអន្តរជាតិ។
កញ្ញាបន្តថា មិត្តភ័ក្តិ និងសិស្សច្បងរបស់កញ្ញាសុទ្ធតែទទួលបានជោគជ័យ ក្រោយពីបញ្ចប់ការសិក្សាដែលអាចបន្តការសិក្សានៅក្រៅប្រទេស ហើយអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងមានសមត្ថភាពប្រឡងចូលជាមន្ត្រីរាជការផងដែរ៕


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី