ព័ត៌មាន
ប្រព័ន្ធលូរំដោះទឹកកខ្វក់ប៉ែកខាងកើតស្ទឹងសង្កែ ក្រុងបាត់ដំបង ត្រូវបានសាងសង់រួចរាល់ ១០០ភាគរយ
បាត់ដំបង៖ លោក ហ៊ាន លីហុង ប្រធានគ្រប់គ្រងការដ្ឋាននៃគម្រោងទឹកកខ្វក់ក្នុងក្រុងបាត់ដំបង ថ្លែងឱ្យដឹងថា ការអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែ ក្រុងបាត់ដំបងសម្រេចបាន១០០ភាគរយចំណែកប៉ែកខាងលិចបាន និងកំពុងពន្លឿនការសាងសង់ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥ ហើយផ្លូវដែលរងការខូចខាតកន្លងមកត្រូវបានជួសជុលកែលម្អឡើងវិញជាបន្តបន្ទាប់។
លោក ហ៊ាន លីហុង បានពន្យល់ពីបញ្ហាផ្លូវជាតិលេខ៥ចាប់ពីចំណុចរង្វង់មូលព្រាបសរហូតមកដល់លោកតាដំបងគ្រញូងដែលរងការខូចខាតដោយសារការជីកគាស់កាយដើម្បីអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរទាំងអស់មានការយោគយល់អធ្យាស្រ័យខ្ពស់ ខណៈផ្លូវដែលរងការខូចខាតទាំងអស់នឹងត្រូវសាងសង់ឡើងវិញក្រោយបញ្ចប់គម្រោង។
លោក ហ៊ាន លីហុង គូសបញ្ជាក់ថា ផ្លូវជាតិលេខ៥ចាប់ពីចំណុចរង្វង់មូលព្រាបសរហូតមកដល់លោកតាដំបងគ្រញូងនឹងត្រូវសាងសង់ងវិញករា ឆ្នាំ២០២៥។
សូមម្រាបថា ក្រុងបាត់ដំបងបច្ចុប្បន្នបាននិងកំពុងអនុវត្តគម្រោងស្តារប្រព័ន្ធលូរំដោះទឹកកខ្វក់ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចេញក្រៅក្រុង ដែលគាំទ្រដោយថវិកាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអនុវត្តគម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងដំណាក់កាលសាងសង់នេះពិតជាជួបការលំបាកដែលចៀសមិនផុត ប៉ុន្តែរដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងប្រតិបត្តិករគម្រោងបាននិងកំពុងខិតខំជួសជុល និងសាងសង់ផ្លូវដែលខូចខាតឡើងវិញយ៉ាងយកចិត្តទុកដាក់បំផុត។នៅពេលគម្រោងប្រព័ន្ធលូរំដោះទឹកកខ្វក់ត្រូវបានបញ្ចប់ និងធ្វើតេស្តតាមបច្ចេកទេសរបស់គម្រោងរួចរាល់ រដ្ឋបាលខេត្តនឹងជំរុញឱ្យក្រុមហ៊ុនជួសជុលផ្លូវដែលខូចខាតឡើងវិញជាបន្តបន្ទាប់ឱ្យបានឆាប់រហ័ស៕



-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល