ព័ត៌មាន
ពលរដ្ឋ និងសហជីពគាំទ្រពេញទំហឹងពាក្យ«ផ្ការីកក្នុងសួនសន្ដិភាព» របស់សម្ដេចតេជោ និងសម្ដេចបវរធិបតី
ពលរដ្ឋ និងសហជីពគាំទ្រពេញទំហឹងចំពោះពាក្យ«ផ្ការីកក្នុងសួនសន្ដិភាព»របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដោយសារយុទ្ធសាស្រ្តនេះចាប់ផ្ដើមការអភិវឌ្ឍន៍នានាក្នុងប្រទេសកើតចេញពីការធ្វើតិចតួចទៅច្រើន និងអនុវត្តពីតូចទៅធំ។
លោក ឡេវ សំអាន ជាប្រជាពលរដ្ឋនៅភ្នំពេញបាននិយាយថា៖«ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ ខ្ញុំសូមគាំទ្រពេញទំហឹងចំពោះប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ទាក់ទងនឹងពាក្យ«ផ្ការីកក្នុងសួនសន្ដិភាព» ព្រោះបើគ្មានសន្ដិភាព ក៏មិនអាចដាំផ្កាឱ្យរីកបាននោះទេ។ បើគ្មានសន្ដិភាព ក៏មិនអាចអភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចជាផ្ការីកដែរ»។
លោកថា «រាជរដ្ឋាភិបាលកំពុងអនុវត្តយុទ្ធសាស្រ្តផ្ការីកក្នុងសួនសន្ដិភាព គឺយើងមើលទាំងអស់គ្នាដឹងហើយថា ការអភិវឌ្ឍន៍នានាក្នុងប្រទេស គឺកើតចេញពីការអនុវត្តតិចតួចទៅ គឺធ្វើពីតូចទៅធំ ធ្វើពីតិចទៅច្រើន ដែលបូករួមជាមួយនឹងសួនច្បារសន្ដិភាពដែលធ្វើឱ្យមានឱអភិវឌ្ឍ្រប់បែបយ៉ាងរហូតដល់ពេលនេះ»។
ពលរដ្ឋរូបនេះបន្ថែមថា ការអភិវឌ្ឍបច្ចុប្បន្ននេះអាចមើលឃើញនឹងភ្នែកដែលមិនអាចប្រកែកបានតាមរយៈសមិទ្ធផលជាច្រើនដូចជា ស្ពាន ផ្លូវថ្នល់តូចធំ អគារខ្ពស់ៗ មានតូច មានធំ មន្ទីរពេទ្យ សាលារៀន និងការពង្រីកវិស័យជាច្រើនផ្សេងៗដែលសុទ្ធសឹងតែកើតចេញពីការធ្វើពីតូចទៅធំទាំងអស់។
លោក ឈឺន គង្គា ជាប្រជាពលរដ្ឋម្នាក់ទៀតបាននិយាយថា លោកក៏គាំទ្រយុទ្ធសាស្រ្តផ្ការីកនៅក្នុងសួនច្បារសន្ដិភាពក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបច្ចុប្បន្ននេះ។ លោកបានកត់សម្គាល់ឃើញថា យុទ្ធសាស្រ្តនេះទទួលបានជោគជ័យជាបន្តបន្ទាប់តាមរយៈការអភិវឌ្ឍន៍ប្រទេសពីចំណុចសូន្យរហូតដល់មានអ្វីៗគ្រប់យ៉ាងនាពេលនេះ។
លោកចង់ឃើញរាជរដ្ឋាភិបាលអនុវត្តយុទ្ធសាស្រ្តផ្ការីកនេះបន្តទៀត ដោយការអនុវត្តគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមប្រៀបដូចជាផ្ការីកព្រឹកព្រលឹមឥតឈប់ឈរ។ លោកបានប្ដេជ្ញាគាំទ្ររាជរដ្ឋាភិបាលក្នុងការថែរក្សាសន្ដិភាព ដើម្បីបង្កើតឱកាសក្នុងការអនុវត្តយុទ្ធសាស្រ្តផ្ការីក។
ពលរដ្ឋរូបនេះបន្ថែមថា៖«ផ្ការីកក្នុងសួនសន្ដិភាព ពាក្យនេះខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ ហើយពិតជាមានន័យ ដូច្នេះក្នុងនាមយើងជាពលរដ្ឋ គឺត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសួនផ្កាសន្ដិភាពឱ្យបានគង់វង្សយូអង្វែងថែមទៀត ហើយធ្វើឱ្យមានក្លិនក្រអូបដល់គ្រប់ទីកន្លែងនៅលើសកលលោក»។
លោក តែប តុន អនុប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា កម្មកររោងចក្រ និងមជ្ឈដ្ឋានទូទៅផ្សេងទៀតមិនចាប់អារម្មណ៍នឹងផ្ការីករបស់ទណ្ឌិត សម រង្ស៊ី នោះទេ ប៉ុន្ដែពួកគាត់ចាប់អារម្មណ៍ខ្លាំងចំពោះពាក្យ«ផ្ការីកក្នុងសួនសន្ដិភាព»ដែលផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន តាមរយៈការអភិវឌ្ឍន៍ប្រទេសតាមទម្រង់ផ្ការីក។
លោកបញ្ជាក់ថា៖«ខ្ញុំកំពុងដឹកនាំ និងកំពុងធ្វើការងារជាមួយកម្មកររោងចក្ររាប់ម៉ឺននាក់ ប៉ុន្ដែពួកគាត់មិនបានចាប់អារម្មណ៍អ្វីនឹងពាក្យផ្ការីករបស់ទណ្ឌិត សម រង្ស៊ីទេ ប៉ុន្ដែពួកគាត់ចាប់អារម្មណ៍ពាក្យរបស់សម្ដេចតេជោ ផ្ការីកក្នុងសួនសន្ដិភាព ព្រោះពាក្យនេះបក ហើយដូចនូវអ្វីដែលសម្ដេចតជោបានពន្យល់អ៊ីចឹង គឺមកពីការអភិវឌ្ឍន៍ពីរបស់យើងតូចទៅធំ ហើយធ្វើពីបាតដៃទទេ រហូតមានគ្រប់យ៉ាងដល់សព្វថ្ងៃនេះ»។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ពាក្យ«ផ្ការីក»កំពុងត្រូវបានជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី បានបង្ហោះស្ទើររាល់ថ្ងៃនៅលើបណ្តាញសង្គម ដែលជាសញ្ញាចលនាបដិវត្តន៍មួយ ហើយប្រើប្រាស់ជោគជ័យតាមបណ្តាប្រទេសមួយចំនួន ប៉ុន្ដែវាមិនអាចទទួលបានជោគជ័យនៅក្នុងប្រទេសកម្ពុជានោះទេ ដោយសារពលរដ្ឋអស់ជំនឿលើទណ្ឌិត សម រង្ស៊ី។
យ៉ាងណាម៉ិញ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានចម្អកទៅវិញថា៖«ផ្ការីករៀងរាល់ថ្ងៃព្រោះកិច្ចការរបស់យើង សមិទ្ធផលរបស់យើងលើគ្រប់វិស័យតែងចេញពីយុទ្ធសាស្ត្រផ្ការីកទាំងអស់។ យើងធ្វើពីតូចទៅធំ ពីទាបទៅខ្ពស់ ពីតិចទៅច្រើន សូម្បីតែជោគជ័យនៃការវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក៏ចេញពីអភិក្រមផ្ការីកនេះផងដែរ។ល។ យើងចេះតែពាក្យផ្កា ព្រោះយើងមិនចេះពាក្យមេខ្នុរ កូនខ្នុរនោះទេ ហើយយើងក៏មិនមែនជាកសិករស្រូវក្តឹបនោះដែរ»។
ចំណែកសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា៖«យុទ្ធសាស្ត្រផ្ការីករបស់រាជរដ្ឋាភិបាល គឺជាការដាំគ្រាប់ផ្កានៃការអភិវឌ្ឍន៍ ហើយការអភិវឌ្ឍន៍នៅក្នុងតំបន់ទាំងអស់នេះ សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គម-សេដ្ឋកិច្ច ព្រោះផ្ការីកនៃសន្តិភាព មានសុខដុមនីយកម្ម និងភាពរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា»៕





-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល