ព័ត៌មាន
អាជ្ញាធរខណ្ឌច្បារអំពៅ នឹងចាត់វិធានការលើទីតាំងទាំងឡាយណា ដែលយកចំណីផ្លូវធ្វើអាជីវកម្មផ្ទាល់ខ្លួន
ភ្នំពេញ ៖ កាលពីវេលាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយលោកគុយ គឹមហ៊ាង នាយករងរដ្ឋបាលខណ្ឌ បានបន្តការចុះរៀបចំសណ្តាប់ធ្នាប់សាធារណះនៅលើផ្លូវលេខ៣៦៩ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
លោកនាយករងរដ្ឋបាលខណ្ឌបានឱ្យដឹងថាកន្លងមករដ្ឋបាលខណ្ឌតែងតែចុះណែនាំនិងចែកលិខិតជូនដំណឹងលេខ ៤៩៥/៤៤ សជណ .ចអព. ដល់អាជីករ ក្នុងន័យមិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ។
បន្ទាប់ពីទទួលបានការណែនាំនិងលិខិតជូនដំណឹងរួចហើយ ឃើញថាអាជីវករភាគច្រើនគោរព និងអនុវត្តតាមការណែនាំ ជាមួយគ្នានេះក៏នៅមានអាជីវករមួួយចំនួនតូចប៉ុណ្ណោះ ដែលនៅតែបំពានដោយដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឱ្យបាត់សោភ័ណ្ឌភាពនិងបង្កការកកស្ទះចរាចរណ៍ ។
ករណីម្ចាស់ទីតាំង ឬអាជីវកម្មទាំងឡាយ ដែលនៅតែបំពានគោលការណ៍ណែនាំ ហើយនៅតែបំពានទៀតនោះ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការណ៍រដ្ឋបាល ដោយមិនលើនោះឡើយ
លោកនាយករងរដ្ឋបាលខណ្ឌ បានបញ្ជាក់ថា ៖ ចំពោះកិច្ចការងាររៀបចំសណ្តាប់ធ្នាប់នេះដែរ កន្លងទៅ ក្រោមការចង្អុលបង្ហាញពីលោកចេង មុនីរ៉ា អភិបាខណ្ឌច្បារអំពៅ តែងតែឱ្យមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យ និងរៀបចំឱ្យបានល្អរៀបរយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីរបៀបរៀបរយលើដងផ្លូវសាធារណះ បញ្ចៀសបានពីការកកស្ទះនានា ផងដែរ ពិសេសហាមប្រាមដាច់ខាតរាល់ការលក់ដូរ ឬបើកអាជីវកម្មនានាទាំងឡាយណា ដែលយកចំណីផ្លូវធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានខ្វល់ខ្វាយពីផលប៉ះពាល់ដល់សង្គមជាតិ ៕ លីហេង











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN