ព័ត៌មាន
កោះម៉ាយ៉ត់ របស់បារាំង កំពុងស្ដារឡើងវិញក្រោយព្យុះស៊ីក្លូន ខណៈអ្នកស្លាប់សរុបនៅមិនទាន់ដឹង
អាជ្ញាធរនៅក្នុងទឹកដីក្រៅប្រទេសរបស់បារាំង គឺកោះ ម៉ាយ៉ត់ (Mayotte) កំពុងចាប់ផ្ដើមប្រតិបត្តិការស្ដារឡើងវិញ ហើយនៅតែអាចបញ្ជាក់បានថាមានមនុស្សស្លាប់តែ ៣១នាក់ប៉ុណ្ណោះ គិតត្រឹមថ្ងៃពុធ (១៨ ធ្នូ) ពីព្យុះស៊ីក្លូន ឈីដូ (Chido) ដ៏កាចសាហាវ ដោយសារតួលេខពិតប្រាកដមិនទាន់មាននៅឡើយទេ ប៉ុន្មានថ្ងៃបន្ទាប់ពីបានវាយប្រហារប្រជុំកោះមហាសមុទ្រឥណ្ឌា ដែលបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ និងអាចសម្លាប់មនុស្សរាប់ពាន់នាក់។

កោះ Mayotte ទឹកដីក្រៅប្រទេសដ៏ក្រីក្របំផុតរបស់បារាំង គឺជាជម្រកសម្រាប់ជនអន្តោប្រវេសន៍គ្មានឯកសារមួយចំនួនធំ ខណៈតំបន់តូចៗជាច្រើនដែលពួកគេរស់នៅត្រូវបានបំផ្លិចបំផ្លាញដោយព្យុះ ហើយទីតាំងរងគ្រោះជាច្រើននៅតែមិនអាចចូលទៅដល់បាន ដែលធ្វើឱ្យស្មុគស្មាញបន្ថែមទត់កិច្ចការដ៏លំបាករួចទៅហើយក្នុងការគណនាទំហំនៃការស្លាប់ និងខូចខាត។

មន្ត្រីក្នុងតំបន់ និងបុគ្គលិកសុខាភិបាលនិយាយថា មនុស្សរាប់រយ ឬរាប់ពាន់នាក់អាចស្លាប់ដោយសារខ្យល់ព្យុះដ៏អាក្រក់បំផុត ដែលបានវាយប្រហារប្រជុំកោះនេះក្នុងពេល ៩០ឆ្នាំ។ បន្ថែមពីលើការស្លាប់ដែលបានបញ្ជាក់ចំនួន ៣១នាក់នោះ មន្រ្តីក្នុងតំបន់និយាយថា មនុស្សជិត ១.៤០០ នាក់រងរបួសស្រាល ហើយចំនួនអ្នកស្លាប់ និងរបួសសរុបពិតប្រាកដ នឹងត្រូវចំណាយពេលខ្លះដើម្បីគណនា។

ជនរងគ្រោះមួយចំនួនត្រូវបានបញ្ចុះភ្លាមៗតាមទំនៀមទម្លាប់ជនជាតិមូស្លីម មុនពេលការស្លាប់របស់ពួកគេអាចត្រូវបានរាប់បញ្ចូល។ ស្ថានការណ៍នេះធ្វើឱ្យកាន់តែលំបាកដោយសារភាពមិនច្បាស់លាស់ ជុំវិញចំនួនប្រជាជនពិតប្រាកដរបស់កោះ Mayotte។ ខណៈពេលដែលស្ថិតិផ្លូវការបង្ហាញថា ប្រជាជនសរុបមាន ៣២១.០០០នាក់ អាជ្ញាធរជឿថាតួលេខអាចខ្ពស់ជាងនេះ ដោយសារតែជនអន្តោប្រវេសន៍គ្មានឯកសារ ដែលភាគច្រើនមកពីប្រទេសកូម័រ និងម៉ាដាហ្កាស្ការ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី