ព័ត៌មាន
តុលាការកំពូលអាមេរិក នឹងពិចារណាលើសំណើបញ្ឈប់ការហាមឃាត់របស់ TikTok
តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានសម្រេចកាលពីថ្ងៃពុធ (១៨ ធ្នូ) ថានឹងទទួលស្តាប់កិច្ចប្រឹងប្រែងរបស់បណ្ដាញសង្គម TikTok និងក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅចិនរបស់ខ្លួនគឺ ByteDance ក្នុងសំណើរារាំងច្បាប់មួយ ដែលមានបំណងបង្ខំឱ្យលក់កម្មវិធីវីដេអូខ្លីនេះត្រឹមថ្ងៃទី១៩ ខែមករា ឬមិនដូច្នេះទេនឹងប្រឈមការហាមឃាត់ ដោយហេតុផលសន្តិសុខជាតិ។

ចៅក្រមមិនបានចាត់វិធានការភ្លាមៗតាមសំណើបន្ទាន់ពី TikTok និង ByteDance ក៏ដូចជាអ្នកប្រើប្រាស់មួយចំនួនរបស់ខ្លួនដែលបង្ហោះខ្លឹមសារនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ទាមទាររកដីកាបង្គាប់ឱ្យបញ្ឈប់ការហាមប្រាមដែលកំពុងលេចឡើងនេះទេ ហើយជំនួសមកវិញ បានសម្រេចចូលស្តាប់សវនាការអំណះអំណាងលើបញ្ហានេះនៅថ្ងៃទី១០ ខែមករា។

អ្នកតតាំងផ្លូវ្បាប់ទាំងនោះកំពុងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការជាន់ទាប លើច្បាប់ដែលនឹងហាមប្រាមប្រតិបត្តិការរបស់ TikTok ដែលត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកប្រហែល ១៧០លាននាក់។
សភាបានអនុម័តវិធានការនេះកាលពីខែមេសា ហើយលោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាឱ្យក្លាយជាច្បាប់ពេញលេញ។ ក្រសួងយុត្តិធម៌ បាននិយាយថា ក្នុងនាមជាក្រុមហ៊ុនចិន TikTok បង្កជា “ការគំរាមកំហែងសន្តិសុខជាតិនៃជម្រៅ និងទំហំដ៏ធំសម្បើម” ដោយសារតែការចូលប្រើប្រាស់ទិន្នន័យដ៏ច្រើនរបស់អ្នកប្រើប្រាស់អាមេរិក។
TikTok បាននិយាយថា ខ្លួនមិនបង្កការគំរាមកំហែងដល់សន្តិសុខអាមេរិកអ្វីនោះទេ ហើយប្ដេជ្ញាតតាំងដល់ទីបញ្ចប់៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN