ព័ត៌មាន
យុវជនបោះជំរំ ស្លៀកពាក់ឈុតប្រពៃណី សម្តែងសិល្បៈ រាត្រីវប្បធម៌ ក្រោមដំបូលសុខសន្តិភាពភាព
កាលពីរាត្រីថ្ងៃទី១៨ធ្នូ គណៈប្រតិភូបោះជំរំយុវជនជាសកលលើកទី១០ឆ្នាំ២០២៤ បាននាំគ្នា ស្លៀកពាក់ឈុតប្រពៃណី សម្តែងសិល្បៈ រាត្រីវប្បធម៌ ក្រោមដំបូលសុខសន្តិភាព និងដើម្បីឱ្យយុវជនបានស្វែងយល់ពីវប្បធម៌ប្រពៃណីខ្មែរ ហើយវប្បធម៌ប្រពៃណីអាចចាក់ឫស្សរាំងមាំបាន ដោយសារប្រទេសជាតិ មានសុខសន្តិភាព។
បញ្ជាក់ប្រាប់ BTV ខណៈសម្តែងសិល្បៈរាត្រីវប្បធម៌ តំណាងយុវជនបោះជំរំបានប្រាប់ថា ពួកគេ ពិតជាសប្បាយរីករាយណាស់ ដែលបានចូលរួមបោះជំរំ និងមានឱកាសបានសម្តែងសិល្បៈរាត្រីវប្បធម៌ ប្រកបដោយភាពសប្បាយរីករាយ។ យុវជនបន្តថា ការបង្កើតគំនិតជ្រើសរើសឈុតឆាកប្រពៃណីខ្មែរមកសម្តែង ក្នុងកម្មវិធីប្រកួតសម្តែងរាត្រីវប្បធម៌នេះ មានពេលវេលារៀបចំខ្លីណាស់ ប៉ុន្តែពួកគេនៅតែអាចធ្វើបានយ៉ាងល្អ ហើយអ្វីៗទាំងអស់នេះ កើតឡើងដោយសារប្រទេសជាតិមានសុខសន្តិភាព ក្នុងនេះពួកគេបានថ្លែងអំណរគុណដល់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព រហូតបានធ្វើឱ្យពួកគេ នកាសគ្រប់បែបយ៉ាង ហើយពួកគេ នឹងប្តេជ្ញាខិតខំរៀនសូត្រ ដើម្បីចូលរួម អភិវឌ្ឍន៍ប្រទេសជាតិនៅថ្ងៃខាងមុខ។
ចំណែកលោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជនក្រសួងអប់រំយុវជន និង កីឡា បានប្រាប់បន្ថែមថា ការសម្តែងសិល្បៈ រាត្រីវប្បធម៌នេះ ចង់ឱ្យយុវជនបានស្គាល់ខ្លួនឯងឱ្យបានច្បាស់ ត្រូវស្គាល់ពីវប្បធម៌ប្រពៃណីខ្មែរ កុំភ្លេចខ្លួន ត្រូវស្គាល់ពីអត្តសញ្ញាណអរិយធម៌ វប្បធម៌ប្រពៃណីខ្មែរ ពិសេសគឺតម្លៃនៃសិល្បៈវប្បធម៌ខ្មែរតែម្តង៕ អត្ថបទ៖ គង់ រ៉េន









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN