ព័ត៌មាន
នាវាទេសចរណ៍បរទេស ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជាង ២.០០០នាក់ បានចូលសំចតធ្វើទស្សនកិច្ចនៅកម្ពុជា
នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ឱ្យដឹងថា នាវាទេសចរណ៍បរទេសមួយគ្រឿង ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបជាង ២.០០០នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដោយសុវត្ថិភាព ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។

លោកបន្តថា នាវាទេសចរណ៍បរទេសមួយគ្រឿង ឈ្មោះ Aida Stella សញ្ញាតិ Italy ផ្ទុកមនុស្សចម្រុះជាតិសាសន៍សរុបចំនួន ២.៧៥៧នាក់ ក្នុងនោះ មាននាវិកសរុបចំនួន ៦៣១នាក់ ជាតិសាសន៍ដែលច្រើនជាងគេ គឺជនជាតិអល្លឺម៉ង់ ស្វីស និងជនជាតិអូទ្រីស។ នាវានេះ មានប្រវែងជាង ២៥០ម៉ែត្រ ទទឹងជាង ៣០ម៉ែត្រ និងជម្រៅទឹកជាង ៧ម៉ែត្រ បានធ្វើដំណើរមកពីប្រទេសវៀតណាម ហើយនឹងបន្ដដំណើរទេសចរណ៍ទៅប្រទេសថៃបន្ដទៀត នៅយប់្ងៃ ខែ ឆ្នាំដដែល។

តាមការបញ្ជាក់ពីប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុបានឲ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំមុន និងក្រោយពេលវិបត្ដិជំងឺកូវីដ១៩ ប្រទេសកម្ពុជា ពិសេសខេត្ដព្រះសីហនុ ទទួលបាននាវាទេសចរណ៍បរទេស ចូលសំចតធ្វើទស្សនកិច្ចជាបន្ដបន្ទាប់ ពីឆ្នាំ២០១៩-២០២៤ ចំនួនសរុបជិត ៩០គ្រឿង និងភ្ញៀវទេសចរចំនួនសរុបជិត ១០ម៉ឺននាក់។ ឆ្នាំ២០១៩ មានចំនួន ៤៨នាវា និងមានភ្ញៀវសរុប ៦៥.៤៦២នាក់, ឆ្នំា២០២៣ មានចំនួន ១៨នាវា មានភ្ញៀវសរុប ១៤.៣៤០នាក់ កើនឡើង ១០០% និងឆ្នាំ២០២៤ មានចំនួន ២២នាវា កើនឡើង ៤នាវា មានភ្ញៀវសរុប ១៨.២០៣នាក់ កើនឡើង ២៧%។ ភាគច្រើនជាភ្ញៀវជនជាតិអាមេរិក អឺរ៉ុប អូស្រ្តាលី និងអាស៊ីមួយចំនួន ដែលទស្សនាកម្សាន្តក្នុងក្រុងព្រះសីហនុ ចូលចិត្តទៅតាមរមណីយដ្ឋានឆ្នេរ សហគមន៍នេសាទ វត្តទេសចរណ៍ក្រោម ផ្សារលើ និងសាលារៀនជាដើម។ ទន្ទឹមនេះ ក៏មានភ្ញៀវមួយចំនួនទៅកម្សាន្តនៅភ្នំពេញ សៀមរាប កែប និងកំពតផងដែរ។


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN