ព័ត៌មាន
លេខាធិការដ្ឋាន គ.ស.ស. រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤- ២០៣៥”
សិក្ខាសាលាក្នុងបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់សាធារណជន និងភាគីពាក់ព័ន្ធនានាឱ្យបានជ្រាបកាន់តែទូលំទូលាយបន្ថែមទៀតអំពីគោលបំណងរួម, ខ្លឹមសារ និងសារៈសំខាន់នៃផែនទីបង្ហាញផ្លូវនេះ ក៏ដូចជាការបង្ហាញនូវមុខងារ និងភារកិច្ចរបស់ក្រសួង- ស្ថាប័ននីមួយៗ ដែលនឹងត្រូវចូលរួមអនុវត្តផែនទីបង្ហាញផ្លូវនេះផងដែរនេះ រៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា (អ.គ.ស.ស) និងមានការចូលរួមពីតំណាងក្រសួងសុខាភិបាល, ក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងមុខងារសាធារណៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងផែនការ, ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ, បេឡាជាតិសន្សង្គម, និយ័តករធានារ៉ាប់រងកម្ពុជា, មូលនិធិជាតិជំនួយសង្គម, វិទ្យាស្ថានជាតិសុខភាពសា ធារណៈ ព្រមទាំងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា ដែលអ្នកចូលរួមសរុបមានចំនួនប្រមាណ ១០០ នាក់។
ការគ្របដណ្តប់សុខភាពជាសកល (គ.ស.ស.) ជាការប្តេជ្ញាចិត្តរបស់ប្រទេសនានាក្នុងពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាពង្រឹងប្រព័ន្ធគាំពារសុខភាពសង្គម និងដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល.ដោយបានគាំទ្រ “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល (SDGs)” ហើយបានអនុម័តការធ្វើជាតូបនីយកម្មទៅជា “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា(CSDGs) ”។
ការគ្របដណ្តប់សុខភាពជាសកល មានគោលដៅធានាឱ្យពលរដ្ឋទាំងអស់មាន លទ្ធភាពទទួលបានសេវាសុខា ភិបាលដែលពួកគេត្រូវការ ប្រកបដោយគុណភាពនៅគ្រប់ទីកន្លែង និងពេលមានតម្រូវការ ដោយមិនមានការលំបាកផ្នែកហិរញ្ញវត្ថុ ដែលសេវាទាំងនោះរួមមាន ចាប់ពីការលើក កម្ពស់សុខភាព ការបង្ការជំងឺ រហូតដល់ការព្យាបាល ការស្តារនីតិសម្បទា និងការថែទាំសម្រន់។
ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ បានកំណត់គោលដៅជាក់លាក់ ចំនួន ៣ រួមមាន៖ ១).ការពង្រីកវិសាលភាពនៃការគ្របដណ្តប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គម ឱ្យបាន ៨០% នៃពលរដ្ឋសរុប; ២).ការបង្កើនសន្ទស្សន៍គ្របដណ្តប់សេវាសុខាភិបាលសារវន្ត ឱ្យបានយ៉ាងហោច ៨០%; និង ៣).ការកាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅត្រឹម ៣៥% នៃចំណាយសរុបលើវិស័យសុខាភិបាល ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ ២០២៤-២០៣៥ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋគ្រប់រូប ដោយចាត់ទុកការទទួលបានការថែទាំសុខភាព ជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និង ធានាថា គ្មានពលរដ្ឋណាម្នាក់ ត្រូវបានបដិសេធ និង ត្រូវបានទុកចោល ដោយមិនមានការយកចិត្តទុកដាក់ ក្នុងការពិនិត្យ និង ការព្យាបាលថែទាំ ដោយប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់»នោះឡើយ៕ អត្ថបទ.ភារម្យ






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN