ព័ត៌មាន
មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យ និងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ ១កន្លែងនៅក្នុងខេត្តព្រះសីហនុ
កាលពីថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារក្រសួងបរិស្ថាន បានសហការ ជាមួយមន្រ្តីនៃរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យករណីបំពុលទឹកព្រែកកំពង់ស្មាច់ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានប្រភពចេញពីការបញ្ចេញសំណល់រាវ របស់រោងចក្រ KOBON (CAMBODIA) BIOTHECHNOLOGY CO .,LTD. ស្ថិតនៅភូមិ តាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កន្លងមកមានករណីរាយការណ៍ថា ប្រភពទឹកក្នុងតំបន់ខាងលើ អាចជាករណីបណ្តាលឱ្យមានត្រីងាប់ ខ្លះៗផងដែរ។

ក្រុមការងារពិនិត្យឃើញថា រោងចក្រខាងលើបានកំពុងដំណើរការកែច្នៃស្បែកគោ ដើម្បីផលិតចេញជាផលិតផលជេឡាទីន(Gelatin)។ រោងចក្រមានអាងប្រព្រឹត្តិកម្មា ៉ុន្តែពុំមានការថែទាំ និងស្តារសម្អាតត្រឹមត្រូវ តាមគោលការណ៍បច្ចេកទេសឡើយ។ ជាមួយគ្នានេះដែរ នៅតាមដងអូរព្រែកផ្អាវ ដែល ស្ថិតនៅផ្នែកខាងត្បូង ទីតាំងក្រុមហ៊ុន ដែលលាតសន្ធឹងពីកើតទៅលិច ស្ថិតនៅចំណុចជាប់នឹងរបងដី នៃទីតាំងក្រុមហ៊ុន ឃើញមានទឹកពណ៌ខ្មៅដែលអាចជា ជាប្រភេទទឹកសំណល់បង្ហូរចេញពីក្រុមហ៊ុន នាពេលកន្លងមកតាមរយៈប្រឡាយចំហរ។ ក្រុមការងារ ក៏បានរកឃើញមានបំពង់ទុយោបង្កប់ (ទំហំមុខកាត់៤០សម) ប្រវែងប្រមាណ ២គីឡូម៉ែត្រពីទីតាំងក្រុមហ៊ុន សម្រាប់បង្ហូរសំណល់រាវចេញទៅព្រែកកំពង់ស្មាច់ ដែលស្ថិតនៅភូមិជ្រលង ឃុំទឹកល្អក់ ស្រុកព្រៃនប់ផងដែរ។

សូមបញ្ចាក់ថា ការបំពុលទឹក ដោយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ គឺជាល្មើសទៅនឹងមាត្រា២៨៧ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងល្មើសនឹង មាត្រា៤ និង មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក។

ជាវិធានការចំពោះមុខ ក្រុមការងារបានណែនាំដល់ក្រុមហ៊ុនត្រូវអនុវត្តនូវវិធានការជាបន្ទាន់មួយចំនួនដើម្បីទប់ស្កាត់ការបំពុលទឹកសាធារណ ដោយការបង្ហូរទឹកកខ្វក់ចេញដោយគ្មានការត្រួតពិនិត្យ និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ ជាមួយនេះគ្នាក្រុមការងារបានណែនាំឱ្យម្ចាស់ក្រុមហ៊ុន ត្រូវបញ្ឍប់ការបង្ហូរសំណល់រាវពីខ្សែចង្វាក់ផលិតកម្មពីទីតាំងក្រុមហ៊ុនចូលព្រែកអូរផ្អាវជាបន្ទាន់ ដោយត្រូវធ្វើការបិទភ្ជិតប្រឡាយបង្ហូរសំណល់រាវចូលព្រែកផ្អាវទាំងអស់និង ពីទីតាំងក្រុមហ៊ុន ឆ្ពោះទៅដល់ព្រែកកំពង់ស្មាច់ផងដែរ។ លើសពីនេះ ក្រុមហ៊ុន ត្រូវធ្វើការកែសម្រួលអាងប្រព្រឹត្តិកម្មសំណល់រាវ និងដំណើរការឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងធានាគុណំណល់រាវ ោយអនុលោមតាមស្តង់ដាបញ្ចេញ និងត្រូវធ្វើការបំពាក់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យ លើការបញ្ចេញសំណល់រាវ ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត។ លើសពីនេះក្រុមហ៊ុនត្រូវធ្វើការស្តារទឹកសំណល់ និងភក់នៅតាមដងអូរព្រែកផ្អាវ ដែលរងការបំពុល ចាប់ពីចំណុចទីតាំងក្រុមហ៊ុន រហូតដល់ព្រែកកំពង់ស្មាច់ ដើម្បីស្តារបរិស្ថានឱ្យបានស្អាតឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារកំពុងបន្តចុះជួបប្រជាពលរដ្ឋ ដើម្បីសិក្សាវាយតម្លៃពីផលប៉ះពាល់ផ្ទាល់ ពីការបំពុលបរិស្ថាន ដោយរោងចក្រខាងលើបន្ថែមទៀត៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក