ព័ត៌មាន
អាជ្ញាធរខេត្តបាត់ដំបងជំរុញភាគីពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយដល់មូលដ្ឋានកៀរគរក្រុមគោលដៅ១.៥លាននាក់ឱ្យចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ
បាត់ដំបង៖ លោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង បានជំរុញដល់មន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវសហការជាមួយគ្រឹះស្ថានបណ្ដុះបណ្ដាលសាធារណៈបង្កើនការផ្សព្វផ្សាយពីកម្មវិធី១.៥លាននាក់របស់រាជរដ្ឋាភិបាលឱ្យដល់តាមមូលដ្ឋានសំដៅកៀរគរយុវជន ជាពិសេសយុវជនមកពីគ្រួសារក្រី និងគ្រួសារងាយរងហានិភ័យឱ្យចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ។
លោក ទីន សារ៉ាវុធ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត និងពង្រឹងសមត្ថភាពលើយន្តការគ្រប់គ្រងនៃវិស័យការងារ និងជំរុញការផ្សព្វផ្សាយចុះឈ្មោះចូលរៀនជំនាញរបស់គណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត ដែលធ្វើឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង នាថ្ងៃទី១៩ ខែធ្ន នាំ២០២៤។
លោក ទីន សារ៉ាវុធ គូសបញ្ជាក់ថា ការសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ សំដៅផ្ដល់ឱ្យយុវជនមានជំនាញច្បាស់លាស់ក្នុងជីវិត បង្កើនកម្លាំងពលកម្មជំនាញ ដើម្បីសម្រេចបាននូវគោលដៅអនាគតកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានោះ លោក ទីន សារ៉ាវុធ ក៏បានបង្ហាញមោទនភាពផងដែរដែលខេត្តបាត់ដំបងមានអ្នកចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ តែទោះយ៉ាងណាត្រូវជំរុញការផ្សព្វផ្សាយបញ្ជ្រាបបន្ថែមទៀតទៅដល់មូលដ្ឋានដើម្បីសម្រេចបានគោលដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
បើតាមលោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងឱ្យដឹងថា គណៈកម្មាធិការបណ្តុះបណ្តាលខេត្តបាត់ដំបងដែលមានគ្រឹះស្ថានសាធារណៈចំនួន៣ និងភាគីពាក់ព័ន្ធបានចុះផ្សព្វផ្សាយ វគ្គ១.៥លាននាក់របស់រាជរដ្ឋាភិបាលជំហានទី១ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រុង ស្រុក ក្នុងខេត្តបាត់ដំបង មកទល់ពេលនេះចំនួនសិស្សចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈទាំង៣មានចំនួន១៣ ១៤០នាក់ ក្នុងនោះសិស្សគោលដៅសរុប៧ ៥៤៤នាក់។សិស្សកំពុងសិក្សាសរុបចំនួន ៥ ៧៥៣នាក់ សិស្សគោលដៅសរុប៣ ៦៣៩នាក់។ចំណែកសិស្សបានប្រលងបញ្ចប់សរុបចំនួន ៤ ០៣៨នាក់សិស្សគោលដៅសរុប ១ ៩៦២ នាក់។សិស្សទទួលបានការងារសរុបចំនួន២ ៥២១នាក់ សិស្សគោលដៅសរុប ១ ២៤៥នាក់។
សូមបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់ក្រុមគោលដៅជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួន ១,៥លាននាក់ មានគោលបំណងចម្បង គឺផ្ដល់នូវជំនាញមួយ យ៉ាងតិចប្រចាំជីវិតដល់យុវជនដើម្បីទទួលបានឱកាសការងារ ឬបង្កើតមុខរបរដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ ព្រមទាំងឆ្លើយតបបានតាមតម្រូវការ ទីផ្សារប្រកប ដោយចីរភាព ភាពធន់ និងបាប្ន។ សិស្សដែលបានចុះឈ្មោះចូលរៀន ទទួលបាន៖ ការសិក្សាដោយមិនបង់ថ្លៃ, ប្រាក់ឧបត្ថម្ភប្រចាំខែ,ការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ការចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន រោងចក្រ, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, និង ឱកាសទទួលបានការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី