ព័ត៌មាន
អ្នកស្រុកកោះម៉ាយ៉ត់ របស់បារាំង ដែលរងគ្រោះដោយព្យុះស៊ីក្លូន ទាមទារជំនួយបន្ថែមពីលោក Macron
ប្រជាជននៅក្នុងកោះ ម៉ាយ៉ត់ (Mayotte) ដែលរងការបំផ្លិចបំផ្លាញដោយព្យុះស៊ីក្លូនដ៏កំណាច បានទទូចឱ្យលោកប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ (១៩ ធ្នូ) ឱ្យប្រឹងប្រែងបន្ថែមទៀតដើម្បីជួយពួកគេ ខណៈលោកចុះទៅពិនិត្យស្ថានភាពទឹកដីក្រៅប្រទេសរបស់បារាំងមួយនេះ ជាទីដែលមនុស្សជាច្រើននាក់ត្រូវគេបារម្ភថាបានស្លាប់នៅក្នុងគំនរបាក់បែកពីព្យុះស៊ីក្លូន ឈីដូ (Chido)។

មនុស្សមួយចំនួននៅក្នុងចំណោមហ្វូងមនុស្សដែលប្រមូលផ្តុំគ្នានៅខាងក្រៅអាកាសយានដ្ឋាន បានស្រែកទាមទារជំនួយដាក់ក្បួនដំណើរប្រធានាធិបតី ខណៈអ្នកផ្សេងទៀតនិយាយថាពួកគេដឹងគុណចំពោះដំណើរទស្សនកិច្ចរបស់លោក Macron និងការជួយរបស់រដ្ឋាភិបាល។

ក្រុមមន្ត្រីក្នុងទឹកដីបរទេសដ៏ក្រីក្របំផុតរបស់បារាំងមួយនេះ ចបញ្ជាក់បនថា មានអ្នកស្លាប់ចំនួន ៣១នាក់ប៉ុណ្ណោះ ច្រើនជាង ៥ថ្ងៃបន្ទាប់ពីព្យុះស៊ីក្លូន ប៉ុន្តែអ្នកខ្លះនិយាយថា ពួកគេបារម្ភថាអាចមានជនរងគ្រោះរាប់ពាន់នាក់។ សមាជិកសភាម្នាក់បានប្រាប់លោក Macron ថាជនរងគ្រោះមួយចំនួនត្រូវបានកប់នៅក្នុងផ្នូរដ៏ធំ ប៉ុន្តែ មិនអាចបញ្ជាក់បានភ្លាមៗទេ។

ខណៈដែលលោក Macron បានបញ្ជុនយន្តហោះ និងនាវាដឹកជំនួយស្បៀងអាហារ និងផ្នែកវេជ្ជសាស្រ្តជាច្រើន អ្នកស្រុកមួយចំនួននិយាយថាមិនគ្រប់គ្រាន់ទេ។ រដ្ឋាភិបាលរបស់លោក Macron ត្រូវបានអ្នកនយោបាយបក្សប្រឆាំងចោទថា ធ្វេសប្រហែសលើកោះ Mayotte ហើយអ្នកស្រុកមួយចំនួនប្រាប់ថាពួកគេមិនទទួលបានជំនួយទាល់តែសោះ ចាប់តាំងពីព្យុះ Chido វាយប្រហារមក៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី