ព័ត៌មាន
យុវជនបោះជំរំជាសកលលើកទី១០ ចុះសិក្សាស្វែងយល់ពីការធ្វើធូបបុរាណ នៅសហគមន៍ធូបបុរាណ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី
សម្រាប់ប្រតិភូបោះជំរំយុវជនជាសកលលើកទី១០ ឆ្នាំ២០២៤ បានចុះទៅ ស្វែងយល់ពីរបៀបធ្វើនំអាកោត្នោត ធ្វើនំបញ្ចុក ពិសេសពីរបៀបធ្វើធូបបុរាណរបស់សហគមន៍ធូបបុរាណ ដែលស្ថិត នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបតែម្តង ក្នុងនេះយុវជនបានកោតសរសើជា ខ្លាំងចំពោះ ពលរដ្ឋក្នុងសហគមន៍ធូបបុរាណ ដែលនៅបន្តធ្វើធូបតាមបែបបុរាណ។

តំណាងយុវជនបោះជំរំចំនួន៣រូប បានប្រាប់ថា ពួកគេពិតជាសប្បាយរីករាយ ដែលបានចូលរួមកម្មវិធីបោះជំរំ និងបានចូលរួមឈ្វែងយល់ពីការធ្វើធូបបុរាណ ក្នុងសហគមន៍ធូបបុរាណ នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ព្រោះកន្លងមក ពួកគេធ្លាប់តែទិញធូបយកទៅវត្ត ដើម្បីដុតធូបបួងសួងប្រាថ្នាសុំសុខ ចម្រើន ប៉ុន្តែមិនដែលបានដឹងពីរបៀបធ្វើធូបកន្លងមកទេ ទើបតែពេលនេះ បានធ្វើធូបដោយផ្ទាល់ដៃ និងជាធូបបុរាណទៀតផង ពួកគេ្តថា នៅេលបានធ្វើធូប ទើបដឹងថា ការដែលធ្វើធូបក៏ជារឿងលំបាកមួយដែរ ហើយពួកគេនៅតែលើកទឹកចិត្តឱ្យសហគមន៍ធូបបុរាណ និងភ្ញៀវទេសចរចូលរួមគំាទ្រធូប បុរាណមួយនេះ ឱ្យបាននៅជាប់លាប់ជាប្រចាំ ដើម្បីបន្តលើកទឹកចិត្ត និងរួមគ្នាអភិរក្ស។

ចំណែកលោកយាយ សៅ សែម ប្រជាពលរដ្ឋក្នុងសហគមន៍ធូបបុរាណ បានប្រាប់ថា រូបលោកយាយបានធ្វើធូបបុរាណនេះ តពីខ្មោចម្តាយរបស់លោកយាយបានជាង១០ឆ្នាំហើយ ដោយសារស្រឡាញ់ អាជីពមួយនេះ ហើយធូបបុរាណនេះ មានគ្រឿងផ្សំច្រើនយ៉ាង ដែលធ្វើឱ្យធូបក្រអូប នៅពេលដុត ក្នុងនេះលោកយាយចង់ឱ្យប្រជាពលរដ្ឋ និងយុវជនខ្មែរ ជួយគំាទ្រ និងបន្តលើកទឹកចិត្តដល់រូបគាត់ផង ដើម្បីបន្តអភិរក្សធូបបុរាណនេះតទៅមុខទៀត។
សូមបញ្ជាក់ថា មូលហេតុដែលគណៈកម្មការជំរំ នាំយុវជនឱ្យស្គាល់ពីរបៀបធ្វើនំអាកោត្នោត ធ្វើនំបញ្ចុក និងពីរបៀបធ្វើធូបបុរាណរបស់សហគមន៍ធូបបុរាណ នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី គឺដើម្បីចង់ឱ្យយុវជនបានដឹងពីអ្វីដែលយុវជនបានប្រើប្រាស់ និងបានហូបចុករាល់ថ្ងៃ បានកើតឡើងដោយរបៀប ណាខ្លះ និងត្រូវចេះចូលរួមថែរក្សា និងអភិរក្ស៕អត្ថបទ៖ គង់ រ៉េន






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី