ព័ត៌មាន
មនុស្សរាប់សិបនាក់បន្តស្លាប់នៅតំបន់ហ្កាហ្សា ខណៈកិច្ចចរចាបទឈប់បាញ់បង្កើនល្បឿន
ក្រុមអ្នកសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក និងអារ៉ាប់ កំពុងធ្វើការឥតសម្រាកដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ខណៈក្រុមគ្រូពេទ្យនៅតំបន់ហ្កាហ្សាស្ទ្រីប បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៤៤នាក់ កាលពីថ្ងៃព្រហស្បតិ៍ (១៩ ធ្នូ)។

ក្រុមសម្រុះសម្រួល នៅឯកិច្ចពិភាក្សាក្នុងប្រទេសអេហ្ស៊ីប និងកាតា កំពុងព្យាយាមបង្កើតកិច្ចព្រមព្រៀងមួយដើម្បីផ្អាកសង្គ្រាមរយៈពេល ១៤ខែនៅក្នុងតំបន់ហ៊ុមព័ទ្ធគ្រប់គ្រងដោយក្រុមហាម៉ាស ដែលនឹងរួមបញ្ចូលការដោះលែងចំណាប់ថ្នូរដែលចាប់បានពីអ៊ីស្រាអែលនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីន នៅអ៊ីស្រាអែល។

ប្រភពនិយាយថា អ្នកសម្រុះសម្រួលបានកាត់បន្ថយគម្លាតមួយចំនួនលើចំណុចជាប់គាំងពីមុន ប៉ុន្តែភាពខុសគ្នានៅតែមាន។ ជាមួយគ្នានេះ អង្គការគ្រូពេទ្យគ្មានព្រំដែន កាលពីថ្ងៃព្រហស្បតិ៍ បានចេញរបាយការណ៍មួយថា មានសញ្ញាច្បាស់លាស់នៃការបោសសម្អាតជនជាតិភាគតិចនៅក្នុងការវាយលុករបស់អ៊ីស្រាអែល ដោយសារប្រជាជនប៉ាឡេស្ទីន ត្រូវបានជម្លៀសដោយបង្ខំ និងរងការទម្លាក់គ្រាប់បែក។

មិនមានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែលលើរបាយការណ៍នេះទេ ប៉ុន្តែអ៊ីស្រាអែល ពីមុនបានបដិសេធថាខ្លួនមិនបានអនុវត្តការបោសសម្អាតជនជាតិភាគតិចឡើយ ហើយថា យុទ្ធនាការរបស់ខ្លួនមានគោលបំណងលុបបំបាត់ក្រុមហាម៉ាស និងរារាំងក្រុមនេះមិនឱ្យប្រមូលផ្តុំគ្នាឡើងវិញ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី