ព័ត៌មាន
យុវជនបោះជំរំ ហ្វឹកហាត់ក្បួនយុទ្ធវិធីទាហាន ដើម្បីការពារទឹកដីនៅសាលាពលទាហានទី៤ នៃយោធពលភូមិភាគទី៤
សម្រាប់យុវជនបោះជំរំជាសកលលើកទី១០ បាននាំគ្នាទៅហ្វឹកហាត់ក្បួនយុទ្ធវិធីទាហាន ដោយត្រូវអនុវត្តន៍ផ្ទាល់ នៅលើទីលានហ្វឹកហាត់ជាក់ស្តែងនៅ នៅសាលាពលទាហានទី៤ នៃយោធពលភូមិភាគទី៤ ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ខណៈពេលកំពុងហ្វឹកហាត់ក្បួនយុទ្ធវិធីទាហាន យុវជនតំណាងជំរំចំនួន2រូប បានប្រាប់ថា កន្លងមកពួកគេធ្លាប់ឃើញតែបងៗទាហានហ្វឹកហាត់សកម្មភាពផ្សេងៗ មើលទៅហាក់មានភាពងាយស្រួលណាស់ ប៉ុន្តែនៅពេលពួកគេនាំគ្នាហ្វឹកហាត់អនុវត្តន៍ផ្ទាល់ គឺពិតជាមានការលំបាកខ្លាំងណាស់ ដូចនេះពួកគេ សូមកោតសរសើរដល់ទឹកចិត្តបងៗទាហាន ដែលបានលះបង់គ្រប់បែបយ៉ាង លះបង់ទំាងគ្រួសារ ប្រពន្ធកូន ដើម្បីមកហ្វឹកហាត់ ការពារជាតិ សាសនា ព្រះមហាក្សត្រ ពិសេសបានការពារព្រំដែនប្រទេសកម្ពុជា រហូតបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពដល់បច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា សម្រាប់យុវជនជាសកលលើកទី១០ឆ្នាំ២០២៤នេះ នឹងរៀបចំពិធីបិទជំរំជាផ្លការនៅរាតរីថ្ងៃទី២០ធ្នូនេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា រួមនឹងក្រសួងស្ថាប័នអន្តរក្រសួង៕ អត្ថបទ៖ គង់ រ៉េន










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី