ព័ត៌មាន
បុគ្គលិកក្រុមហ៊ុនអាម៉ាហ្សូន នៅអាមេរិក ចេញធ្វើកូដកម្មប្រឆាំងនឹងសម្ពាធការងារ
បុគ្គលិកក្រុមហ៊ុនលក់រាយ អាម៉ាហ្សូន (Amazon.com) ជាច្រើននាក់ នៅរោងចក្រអាមេរិកចំនួន ៧កន្លែង បានឈប់ពីការងារនៅព្រឹកថ្ងៃព្រហស្បតិ៍ (១៩ ធ្នូ) ក្នុងអំឡុងពេលនៃការដើរទិញឥវ៉ាន់ថ្ងៃឈប់សម្រាកដ៏មមាញឹក ដើម្បីចេញតវ៉ានូវអ្វីដែលពួកគេនិយាយថាជាទង្វើអយុត្តិធម៌ និងសម្ពាធការងាររបស់ក្រុមហ៊ុនលក់រាយដ៏ធំមួយនេះចំពោះបុគ្គលិកខ្លួន។

បុគ្គលិកធ្វើការក្នុងឃ្លាំងនៅក្នុងទីក្រុងនានា រួមទាំងក្រុងញូវយ៉ក អាត្លង់តា និងសាន់ហ្វ្រាន់ស៊ីស្កូ បានចូលរួមនៅក្នុងអ្វីដែលមន្ត្រីក្រុមសហជីព ធីមស្ទើ (Teamsters) ហៅថា កូដកម្មដ៏ធំបំផុតមិនធ្លាប់មានប្រឆាំងនឹងក្រុមហ៊ុនអាម៉ាហ្សូន ដែលអាចបណ្តាលឱ្យមានការរង្គោះរង្គើនៅក្នុងប្រតិបត្តិការដឹកជញ្ជូនដ៏ទូលំទូលាយរបស់ក្រុមហ៊ុន។

ក្នុងាមជាិយោជកឯកជនធំជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីក្រុមហ៊ុន វ៉លម៉ាត (Walmart) ក្រុមហ៊ុនអាម៉ាហ្សូន ជាគោលដៅជាយូរមកហើយសម្រាប់សហជីពដែលនិយាយថា បន្ទុកការងាររបស់ក្រុមហ៊ុនទៅលើទាំងល្បឿន និងប្រសិទ្ធភាព អាចនាំឱ្យបុគ្គលិកមិនពេញចិត្ត។ ក្រុមហ៊ុននិយាយថា ខ្លួនបង់ថ្លៃឈ្នួលនាំមុខគេក្នុងឧស្សាហកម្ម និងប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មជាច្រើនដើម្បីកាត់បន្ថយភាពតានតឹងដដែលៗលើបុគ្គលិក។

ទោះជាយ៉ាងនេះក្ដី ក្រុមកម្មករប្រមាណ ១០០នាក់ ដែលចេញតវ៉ាតំណាងឱ្យបុគ្គលិករាប់សែននាក់ទៀតនោះ បានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេចង់ឱ្យក្រុមហ៊ុនអាម៉ាហ្សូន មកតុចរចា និងទទួលស្គាល់សម្ពាធរបស់ពួកគេដើម្បីបំពេញតម្រូវការដែលប៉ះពាល់ដល់សុខភាពរបស់បុគ្គលិក៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN