ព័ត៌មាន
តម្លៃហាងឆេងមាសនឹងបន្តធ្លាក់ចុះ ស្របពេលប្រាក់ដុល្លារបន្តឡើងថ្លៃ
តម្លៃទីផ្សារហាងឆេងមាសជាសកល បន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាមេរិក បានកាត់នូវអត្រាការប្រាក់ដុល្លារ តម្លៃមាស បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរង្វង់ប្រមាណជាង ៥០ ដុល្លារក្នុងមួយអោន ហើយតម្លៃនេះនឹងអាចស្រុតចុះបន្តបន្ទាប់ទៀត ស្របពេលប្រាក់ ដុល្លាររំពឹងថា និងបន្តឡើងថ្លៃ។

លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីអំពីតម្លៃទីផ្សារហាងឆេងមាសជាសកល ក្នុងពេលបច្ចុប្បន្ននេះថា តម្លៃហាងឆេងមាសមានភាពប្រែប្រួល គឺវាអាស្រ័យទៅលើ ប្រាក់ដុល្លារ ក្នុងនោះប្រសិនប្រាក់ដុល្លារឡើងថ្លៃ ចំណែកទីផ្សារមាសនឹងធ្លាក់ចុះ ជាក់ស្តែងនៅថ្ងៃ ១៨ ខែធ្នូ កន្លងមកនេះ ធនាគារ កណ្តាលសហរដ្ឋអាមេរិក បានប្រកាសកាត់អត្រាការប្រាក់ដុល្លារពី ៤.៧៥ ភាគរយ ទម្លាក់មកនៅត្រឹម ៤.៥០ ភាគរយប៉ុណ្ណោះ ដែលការប្រកាសកាត់អត្រាការប្រាក់នេះ នធ្ើឱ្រូបិយវត្ថុដុល្លារបានឡើងថ្លៃ ខណៈដែលតម្លៃហាងឆេងមាសបានធ្លាក់ចុះ។

លោក បន្តឱ្យដឹងថា ជុំវិញប្រាក់ដុល្លារនេះ បើយោងតាមធនាគារកណ្តាលសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ សហរដ្ឋអាមេរិកមិនមានគម្រោងកាត់អត្រាការប្រាក់បន្តទៀតឡើយ, ដូច្នេះនៅពេលធនាគារកណ្តាលសហរដ្ឋអាមេរិក លែងកាត់អត្រា ការប្រាក់ដុល្លារនោះ, ប្រាក់ដុល្លារនឹងឡើងថ្លៃ ហើយនៅក្នុងពេលតែមួយនេះ តម្លៃមាសនឹងធ្លាក់ចុះ។ ចំណែកតទៅមុខទៀត បើធៀប ប្រាក់ដុល្លារទៅនិងមាស ឃើញថា ប្រាក់ដុល្លារនិងអាចបន្តឡើង ចំណែកតម្លៃហាងឆេងមាសអាចនិងបន្តធ្លាក់ចុះថែមទៀត, នឹងអាច ធ្លាក់ចុះដោយសន្សឹមៗ ទៅតាមចំនួនវិនិយោគិនលក់មាសចេញផងដែរ។ ជាក់ស្តែងនៅចុងឆ្នាំនេះ តម្លៃហាងឆេងមាសនិងធ្លាក់ចុះ ចន្លោះពី ២,៦២០ ដល់ក្នុងរង្វង់ ២,៥៦០ ដុល្លារ ក្នុងមួយអោន។ ប៉ុន្តែ, ប្រសិនពិភពលោកមានភាពតាន់តឹងផ្នែកភូមិសាស្រ្ត, នយោបាយ និងការប៉ះទង្គិចសង្គ្រាមណាមួយ ទីផ្សារមាសនឹងអាចហក់ឡើងថ្លៃវិញជាមិនខាន។
លោក ឈា ឆាយហេង លើកឡើងបន្ថែមថា ជុំវិញតម្លៃហាងឆេងមាសឡើងឬចុះ វាគឺជាសារមួយបង្ហាញឱ្យពិភពលោកដឹងថា នៅពេលដែលហាងឆេងមាសកើនឡើងខ្លាំង គឺបង្ហាញថា សេដ្ឋកិច្ចពិភពលោកកំពុងជួបវិបត្តិ, ពេលដែលមានសង្គ្រាមក៏តម្លៃហាង ឆេងមាសឡើងថ្លៃ, ពេលរីករាលដាលជំងឺកូវីដ-១៩ ក៏តម្លៃហាងឆេងមាសឡើង, វិបត្តិសេដ្ឋកិច្ចពិភព ក៏តម្លៃហាងឆេងមាសឡើង។ ប៉ុន្តែប្រសិនតម្លៃហាងឆេងមាសបន្តធ្លាក់ថ្លៃ វាក៏ជាសារល្អបង្ហាញពិភពលោកឱ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកបានងើបឡើង ល្អប្រសើរវិញ, តែចំណែកអ្នកអាជីវករ និងអ្នកវិនិយោគលើហាងឆេងមាស ប្រសិនដឹងអំពីទំនោរធ្លាក់ថ្លៃ ពួគគាត់គួរបញ្ចៀសនូវ ហានីភ័យ ដោយលក់នូវតម្លៃខ្ពស់ និងរង់ចាំទិញចូលនូវតម្លៃថោកមកវិញ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៤ នេះ តម្លៃហាងឆេងមាសនៅលើទីផ្សារកម្ពុជា ក្នុងនោះសម្រាប់ មាសគីឡូ, លក់ចេញក្នុងតម្លៃ ៣០៣ និងទិញចូល ២៩៣ ដុល្លារអាមេរិក ក្នុងមួយជី, ដុល្លារទិញចូល ៤ ០៨៦ រៀល លក់ចេញ ៤ ០៩៤ រៀល, ប្រេងឥន្ធនៈ ១លីត្រ ៤ ១០០ រៀល (សាំងធម្មតា) និងប្រេងម៉ាស៊ូត ៤ ០០០ រៀល ក្នុងមួយលីត្រ៕ អត្ទ សុន រ៉ាឌី

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី