ព័ត៌មាន
ក្រសួងពាណិជ្ជកម្មបន្តអនុវត្តផែនការជំរុញវិស័យពាណិជ្ជកម្មឲ្យមានកំណើនថែមទៀតនៅឆ្នាំក្រោយ
ខណៈកំពុងបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជំរុញលើកទឹកចិត្តដល់មន្រ្តីក្រោមឱវាទ ត្រូវបន្តប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតក្នុងស្មារតីទទួលខុសត្រូវ ដើម្បីជួយវិស័យឯកជនដល់មូលដ្ឋាន និងទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច ពិសេសដោះស្រាយបញ្ហាប្រឈមជាមួយគ្នា។
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ បានលើកឡើងនូវការងារសំខាន់ៗមួយចំនួនរបស់ក្រសួងឲ្យដឹងថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រសួងពាណិជ្ជកម្ម បានចូលរួមអនុវត្តយ៉ាងសកម្មក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងជំរុញឱ្យអស់សក្តានុពលនូវប្រភពបច្ចុប្បន្ន និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងគោលដៅបង្កើតនិងបង្កើនការងារដែលមានតម្បន្ថែមខ្ព់ និងចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីដែលកំពុងលេចឡើង ស្របនឹងនិន្នាការតំបន់និងសកលតាមរយៈ ការជំរុញកិច្ចសហប្រតិបត្តិការ និងសមាហរណកម្ម សេដ្ឋកិច្ច ពាណិជ្ជកម្ម តំបន់ និងសកល , ការអភិវឌ្ឍវិស័យឯកជនជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងពង្រឹងការផ្តល់សេវា ,ការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងអភិវឌ្ឍការស្រាវជ្រាវវិស័យពាណិជ្ជកម្មជាដើម។
ជាមួយនេះ លោកជំទាវរដ្ឋមន្រ្តី បានជំរុញបន្ថែមដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ សំដៅរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ឲ្យប្រកបដោយភាពជោគជ័យ ជាពិសេសត្រូវផ្តោតលើការជំរុញកិច្ចសហប្រតិបត្ដិការ និងសមាហរណកម្មសេដ្ឋកិច្ចពាណិជ្ជកម្ម នៅក្នុងតំបន់ និងសកលលោក តាមរយៈការចរាចរបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសដៃគូពាណិជ្ជកម្ម ដែលមានសក្ដានុពលតាមអភិក្រម រក្សា និងពង្រឹងទីផ្សារដែលមានស្រាប់ និងពង្រឹងទីផ្សារថ្មី។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម គិតក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៥០,៤៥ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៥,៩៥% ក្នុងនោះការនាំចេញសម្រេចបានទឹកប្រាក់ចំនួន ២៤,៣៤ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៤,៣៦% និងការនាំចូលសម្រេចបានទឹកប្រាក់ ២៦,១០ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៧,៤៨% ។ មុខទំនិញសំខាន់ៗរបស់កម្ពុជាលើការនាំចេញ រួមមាន សម្លៀកបំពាក់ សម្ភារធ្វើដំណើរ ស្បែកជើង ស្រូវ អង្ករ និងផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ជាច្រើនផ្សេងទៀត។ល៕ អត្ថបទ ឈិត បូរ៉ាវី









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN