ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារបន្តផ្សព្វផ្សាយច្បាប់ស្តីពីពន្ធដារទៅកាន់ក្រុមហ៊ុនឯកជនវិស័យកាត់ដេរ
នេះជាលើកទី២ ដែលសមាគមស្បែកកម្ពុជា និងសមាគមផលិតផលធ្វើដំណើរនិងស្បែកជើងនៅកម្ពុជា បានសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាសាលាស្តីពី ពន្ធលើប្រាក់ចំណូល និងការប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមប្រព័ន្ធអេឡិចត្រូនិក (ToI E-Filling) ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ សម្រាប់សមាជិកសមាគម។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងជាប្រធានសមាគមស្បែកកម្ពុជា ក្នុងអង្គសិក្ខាសាលា នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា សិក្ខាសាលានេះ មានគោលបំណងបញ្រ្ជាបការយល់ដឹងកាន់តែច្បាស់អំពីកាតព្វកិច្ចនានារបស់រោងចក្រ សហគ្រាស រួមមាន៖ ពន្ធលើប្រាក់ចំណូល ការប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមប្រព័ន្ធអេឡិចត្រូនិក ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ សម្រាប់សហគ្រាសដោយអនុលោមតាមច្បាប់ស្តីពីពន្ធដារ និងបទដ្ឋានគតិយុត្តជាធរមាន ដើម្បីជំរុញភាពប្រសើរឡើង និងមានសប្រសិទ្ធិភាពខ្ព ដោយមានសាជិក សមាជិកានៃសមាគមចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបប្រមាណ ១២០ក្រុមហ៊ុន។

ក្រោយអង្គសិក្ខាសាលានេះ លោកជំទាវ ប៊ុន នារី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា មូលហេតុដែលបន្តកិច្ចសហការជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដោយសារជាកាតព្វកិច្ចក្នុងការផ្តល់នូវចំណេះដឹង ជាពិសេសផ្តល់ជាព័ត៌មានទាំងឡាយណាដែលប្រទាក់ក្រឡាការអនុវត្តច្បាប់ស្តីពីសារពើពន្ធជូនទៅដល់អ្នកជាប់ពន្ធ ដើម្បីឲ្យបានយល់ដឹងក្នុងការជួយសម្រួលដល់ការបំពេញកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ។

លោកជំទាវ បានបន្តថា ចំពោះការងារនេះ អគ្គនាយកដ្ឋានដារនឹងបន្តធ្វើជាប្រចាំ ហើយក៏មិនមែនតែជាមួយសមាគមវិស័យកាត់ដេរប៉ុណ្ណោះទេ គឺនឹងធ្វើជាមួយអ្នកជាប់ពន្ធគ្រប់វិស័យទាំងអស់ ហើយក៏មិនមែនត្រឹមតែលក្ខណៈរូបវ័ន្តផងដែរ គឺមានតាមប្រព័ន្ធវីដេអូ ឬហៅថា កម្មវិធី E-Learning ជាដើម។ ក្រៅពីនេះ ក៏មានផ្សព្វផ្សាយនៅបណ្តាសាកលវិទ្យាល័យ និងមហាវិទ្យាល័យមួយចំនួនដែរ ដើម្បីបញ្រ្ជាបការយល់ដឹង។
លោកជំទាវអគ្គនាយករង ក៏បានលើកទឹកចិត្តអ្នកជាប់ពន្ធទាំងអស់ថា កុំមានអារម្មណ៍ខ្លាចរដ្ឋបាលសារពើពន្ធ ព្រោះជាមន្រ្តីដែលជាអ្នកផ្តល់សេវា ជាអ្នកដែលអនុវត្តច្បាប់ស្តីពីសារពើពន្ធ និងជាអ្នកផ្តល់សេវាជូនទៅអ្នកជាប់ពន្ធ ដែលអាចមកពិភាក្សាដោយផ្ទាល់ជាមួយមន្រ្តីពន្ធដារបាន ដោយផ្អែកទៅលើច្បាប់នានា ប៉ុន្តែចៀសវាងនូវការផ្តល់ព័ត៌មានមិនល្អទៅដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសរដ្ឋបាលសារពើពន្ធកន្លងមក ក្នុងការកំណែទម្រង់ស៊ីជម្រៅ ទាំងទិដ្ឋភាពគតិយុត្ត ទាំងទិដ្ឋភាពយន្តការនៃការប្រតិបត្តិទាំងឡាយ៕ អត្ថបទ ឈិត បូរ៉ាវី




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី