ព័ត៌មាន
នាយឧត្តមសេនីយ ណឹប សុវត្ថិ ធ្វើបាឋកថា ស្តីពីដំណើរស្វែងរកសន្តិភាពជូនជាតិ ដល់យុវជនបោះជំរំជាសកលលើកទី១០
នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹប សុវត្តិ បានធ្វើបាឋកថា ស្តីពីដំណើរស្វែងរកសន្តិភាពជូនជាតិ ដល់ប្រតិភូបោះជំរំជាសកលលើកទី១០ឆ្នាំ២០២៤ ដើម្បីឱ្យយុវជន មកពីតាមបណ្តាសកលវិទ្យាល័យនានាក្នុង ព្រះរាជាណាចក្រកម្ពុជា បានដឹង និងបានយល់ពីដំណើរស្វែងរកសន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជា។
ផ្តល់បទសម្ភាសន៍ក្រោយធ្វើបាឋកថា ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹប សុវត្តិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបររទេស នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារប្រវត្តិសាស្ត្រយោធា បានប្រាប់ថា ដំណើរស្វែងរកសន្តិភាព ពិតជាលំបាកណាស់ ទំរំាដល់ថ្ងៃនេះ ហើយអ្វីដែលឯកឧត្តម បានធ្វើបាឋកថា ស្តីពីដំណើរស្វែងរកសន្តិភាពនេះ គឺចង់ឱ្យប្អូនៗ ដែលជាយុវជនជំនាន់ក្រោយ បានដឹង និងបានយល់ថាឱ្យច្បាស់ថា ទំរំាប្រទេសជាតិបានសុខសន្តិភាព ដូចបច្ចុប្បន្ននេះ គឺមានការលះបង់ច្រើន ណាស់ លះបង់ទំាងអាយុជីវិត ឈាមស្រស់ សាច់ស្រស់គ្រប់បែបយ៉ាង ពិសេសគឺថ្នាក់ដឹកនាំប្រទេសតែម្តង ក្នុងនេះគឺចង់សំដៅដល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលសម្តេចបានលះបង់គ្រប់បែប យ៉ាង ដើម្បីស្វែងរកសុខសន្តិភាពឱ្យប្រជាជនកម្ពុជា និងយុវជនកម្ពុជា។ ឯកឧត្តមបន្តទៀតថា កម្ពុជា ត្រូវបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនេះមាន បងប្អូនប្រជាពលរដ្ឋ និងយុវជនគ្រប់ ទីកន្លែង បានស្រឡាញ់ និងគំាទ្រចំពោះការដឹកនាំរបស់សម្តេចធិបតីបន្ត ដូចនេះឯកឧត្តម នាយឧត្តម សេនីយ៍ ចង់ឱ្យយុវជនគ្រប់ជំនាន់នាំគ្នាថែរក្សាសុខសន្តិភាពនេះឱ្យបាន គង់វង្សបន្ត ដើម្បីធ្វើឱ្យប្រទេស ជាតិកាន់តែរីកចម្រើន។
គួរបញ្ជាក់ថា សម្រាប់យុវជនជាសកលលើកទី១០ឆ្នាំ២០២៤នេះ នឹងរៀបចំពិធីបិទជំរំជាផ្លូវការនៅរាត្រីថ្ងៃទី២០ធ្នូនេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា រួមនឹងក្រសួងស្ថាប័នអន្តរក្រសួង៕ អត្ថបទ៖ គង់ រ៉េន








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី