ព័ត៌មាន
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន៖កងពលតូចដឹកជញ្ជូនលេខ៩៩បានផ្តល់ឱកាសឲ្យយោធិននារីចូលរួមគ្រប់សកម្មភាពរួមទាំងការងារហ្វឹកហ្វឺន
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានលើកឡើងថា កងពលតូច ដឹកជញ្ជូនលេខ៩៩ បានផ្តល់ឱកាសឲ្យយោធិននារីជាច្រើនចូលរួមគ្រប់សកម្មភាព ក្នុងបេសកកម្មការងារ ការហ្វឹកហ្វឺន និងការរៀនសូត្រជំនាញជាច្រើនទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០២៤ លើកិច្ចការងារយេនឌ័រក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា ក្រសួងការពារជាតិបានរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីជំរុញ និងធានាឲ្យមានសមភាពយេនឌ័រ ធ្វើឲ្យមានការកែប្រែលើវិសមភាពយេនឌ័ររវាងនារី ធ្វើឲ្យមានការកែប្រែរវាងនារី និងបុរសក្នុងការអនុវត្តន៍ការងារ ការទទួលបានឋានន្តរស័ក្តិ តួនាទីក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្តល់លទ្ធភាព ដល់ការលើកកម្ពស់ស្ថានភាព និងសមត្ថភាពរបស់យោធិននារី ក្នុងការបំពេញការងារស្នូល នៅក្នុងអង្គភាពដើម្បីឆ្លើយតបសមភាព និងសមធម៌យេនឌ័រ ដើម្បីបង្កើនឲ្យមានការចូលរួមកាន់តែប្ររថែមទៀត រវាងនារី និងបុរសក្នុងកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបន្តទៀតថា ដោយមានការគិតគូពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ស្ថានភាពយេនឌ័រនៅក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ កាន់តែមានភាពល្អប្រសើរឡើង យោធិននារី ត្រូវបានផ្តល់ឱកាសចូលរួមគ្រប់សកម្មភាពទាំងការងារហ្វឹកហ្វឺន រៀនសូត្រ សិក្ខាសាលា សកម្មភាពនានា និងត្រូវបានផ្តល់ឱកាសទទួលបានការតម្លើងឋានន្តរស័ក្តិ តួនារី តាមសមត្ថភាព ចំណេះដឹង និងជំនាញ ទទួលបានការលើកទឹកចិត្ត ព្រមទាំងមានសិទ្ធិស្មើគ្នាក្នុងការធ្វើសេចក្តីសម្រេចតាមតួនាទីដូចបុរសដែរ៕
អត្ថបទ ៖ បាន ចក់










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN