ព័ត៌មាន
ការផ្តល់សេវាសាធារណៈជូនពលរដ្ឋនៅរាជធានីភ្នំពេញទទួលបានការពេញចិត្តពេញប្រមាណ៨២%
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឆ្លងតាមការស្រង់មតិរបស់ថ្នាក់ជាតិ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋប្រមាណ៨២%។
ការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខណ្ឌ និងនាយករដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនានាក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានថ្លែងនូវការកោតសរសើរ និងអំណរគុណផងដែរ ចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ជាមួយនិងការផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរកន្លងមកនេះ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ពាក់ព័ន្ធនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋថា ថ្នាក់ជាតិបានចុះធ្វើការស្រង់មតិ ហើយជាមួយនឹងការស្ង់មតិនេះ រាជធានីភ្នំពេញទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋដែលមកទទួលសេវានេះប្រមាណ៨២% ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តមស្នើឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតទាំងការរក្សាការពារសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យក្នុងឆ្នាំ២០២៥ខាងមុខនេះ រាជធានីភ្នំពេញអាចទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋកាន់តែខ្លាំងឡើងថែមទៀត។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានបន្តទៀតថា កន្លងមកនេះរដ្ឋបាលខណ្ឌមួយចំនួន បញ្ចេញរបាយការណ៍មករដ្ឋបាលរាជធានី មានភាពយឺតយ៉ាវ ចំពោះបញ្ហានេះត្រូវតែកែសម្រួលឡើងវិញជាបន្ទាន់ មានបញ្ហាអ្វីដោះស្រាយមិនចេញ ត្រូវសុំគោលការណ៍ឬសុំមតិដឹកនាំពីថ្នាក់រាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាឱ្យការងារនោះដំណើរការទៅដោយរលូន និងជោគជ័យ។
សូមជម្រាបថា ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចមន្ត្រីរាជការនេះមានចំនួន១៤រូប ក្នុងនោះ៖
១-លោក ជ គឹមស៊ អភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ ឱ្យមកបម្រើការងារនៅរដ្ឋបាលរាជធានីភ្នំពេញ។
២-លោក សាំង សុភៈវិចិត្រ អភិបាលរងនៃគណៈអភិបាលខណ្ឌសែនសុខ ឱ្យមកបម្រើការងារនៅរដ្ឋបាលរាជធានីភ្នំពេញ។
៣-លោក ឡុង ង៉ែត អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌឫស្សីកែវ។
៤-លោក ជា សុធារ៉ា អភិបាលរងនៃគណៈអភិបាលខណ្ឌ ៧មករា ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌទួលគោក។
៥-លោកស្រី ឈុន ស៊ុននី អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌ៧មករា។
៦-លោក ប្រាជ្ញ សីហា អភិបាលរងនៃគណៈអភិបាលខណ្ឌ ឫស្សីកែវ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌសែនសុខ។
៧-លោក ទៀវ សំអឿន អភិបាលរងនៃគណៈអភិបាលខណ្ឌ ទួលគោក ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ។
៨-លោកស្រី ហួត ឃឹម អភិបាលរងនៃគណៈអភិបាលខណ្ឌ មានជ័យ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ។
៩ លោក ទុយ ច័ន្ទ ជាអភិបាលរងនៃគណៈអភិបាលខណ្ឌ ដង្កោ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។
១០ លោក ញ៉ែម គឹមអាង ត្រូវបានតែងតាំងឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ។
១១ លោក បែល សក្តិភក្តី ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ។
១២ លោកស្រី លឹម លាងហួរ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ។
១៣ លោក អ៊ី ពៅ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករា។
១៤ លោកជា វង្សចិន្តា តែងតាំងជានាយករដ្ឋបាលសាលាខណ្ឌមានជ័យ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា




-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន