ព័ត៌មាន
ក្រសួងសុខាភិបាល បើកកិច្ចប្រជុំការពង្រឹងគុណភាព និងសុវត្ថិភាពមូលដ្ឋានសុខាភិបាលឯកជននៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារជំនាញឯកទេស សម្រាប់ការតាមដានត្រួតពិនិត្យការបម្រើសេវាសុខាភិបាលផ្នែកឯកជន រួមជាមួយឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជារដ្ឋលេខាធិការទទួលបន្ទុកកិច្ចការតាមជំនាញឯកទេស បានធ្វើការជួបជុំជាមួយនឹងម្ចាស់/តំណាង របស់ផ្នែកសេវាពិនិត្យព្យាបាលជម្ងឺគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញចាប់ពីមន្ទីរសម្រាកព្យាបាលគ្រប់ប្រភេទ មន្ទីរពហុព្យាបាល មន្ទីរពេទ្យ សរុបចំនួន ៤៣០ ទីតាំង ដែលអ្នកចូលរួមសរុបមានចំនួន ៥២៥នាក់, កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
ខ្លឹមសារ នៃអង្គប្រជុំ គឺការពង្រឹង គុណភាព សេវាសុខាភិបាល , ការផ្តល់សេវាសុខាភិបាលដែលមានគុណភាព និនិងមានសុវត្ថិភាពដល់អ្នកជំងឺ, ពង្រឹង សេវាសង្រ្គោះបន្ទាន់ និងសេវាបញ្ជូនជំងឺ, ពង្រឹង សេវាថែទាំមុនសម្រាល កំឡុងពេលសម្រាល និងក្រោយសម្រាល, ពង្រឹង ការអនុវត្តននិយតកម្មសុខាភិបាល, លុបបំបាត់សេវាខាភិបាលឯកជនខុសច្បាប់, លេីកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈ សុខាភិបាល និងគ្រួសារ សុខាភិបាល តែមួយ គ្មានការបែងចែកសុខាភិបាលសាធារណ: និងឯកជន និងរួម សុខរួមទុក្ខជាមួយគ្នា។
ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា ការជួបជុំគ្នាថ្ងៃនេះ ដើម្បីឲ្យការផ្តល់សេវាសុខាភិបាលផ្នែកឯកជនឲ្យកាន់តែមានភាពប្រសើរឡើង។ ជាការពិតភាពជាដៃគូរវាងរដ្ឋ និងឯកជន ពិតជាចាំបាច់ណាស់ ព្រោះថាការផ្តល់សេវាសុខាភិបាលនៅផ្នែកសាធារណៈក្នុងមូលដ្ឋានរាជធានីភ្នំពេញ យើងមានមន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិចំនួន១២ មន្ទីរពេទ្យបង្អែកចំនួន៨ និងមណ្ឌលសុខភាពចំនួន៤៦ និងមន្រ្តីសុខាភិបាល ចំនួនជាង១៤០០នាក់ រីឯសេវាសុខាភិបាលឯកជន មន្ទីរពេទ្យឯកជនចំនួន១៧-គ្លីនិកឯកជន ដោយចាប់រាប់ពីមន្ទីរសម្រាកព្យាបាល ពហុព្យាបាល សម្ភព ចំនួនជាង៤០០។ ហើយក៏ជាការប្រសើរឡើងនូវស្ថានភាពសុខភាពក្នុងរាជធានីភ្នំពេញ ដែលជាការរួមចំណែករបស់សេវាសុខាភិបាលឯកជនផងដែរ។
ឯកឧត្តមបណ្ឌិត ងី មានហេង បានបន្ថែមថា តាមការអង្កេតប្រជាសាស្រ្តសុខភាព នៅឆ្នាំ២០២១-២០២២ បានបង្ហាញថានៅរាជធានីភ្នំពេញស្រ្តីដែលសម្រាលកូន នៅតាមមូលដ្ឋានសុខាភិបាល រហូតដល់៩៩,៩៩% (បើលេខមូល១០០%) ក៏ដោយសារតែមានការចូលរួមពីសេវាសុខាភិបាលឯកជនផងដែរ។ ក្នុងនោះស្រ្តី មកសម្រាលកូននៅមណ្ឌលសុខភាព ចំនួន៣០% និង៧០%ទៀត នៅមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យឯកជន។
នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា និងឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានថ្លែងរួមគ្នាថា តាមរយៈកិច្ចប្រជុំ មានគោលបំណង ពង្រីកការយល់ដឹងសុីជម្រៅ ជូនដល់សេវាសុខាភិបាលឯកជន អំពីអាទិភាពចម្បងៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងទិសដៅពង្រឹងគុណភាព និង សុវត្ថិភាពនៃសេវា ពិនិត្យព្យាបាលគ្រប់ប្រភេទក្នុងផ្នែកឯកជន។ ការជួបជុំ ក៏បានរំលឹក អំពីគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋភិបាលអណត្តិទី៧ នៃរដ្ឋសភា និង អាទិភាពទាំង៩ រួមនឹង អាទិភាពចម្បងចំនួន៣ នៃសុខាភិបាល ដែលក្នុងនោះការធ្វើនិយ័តកម្ម សេវាសុខាភិបាលផ្នែកឯកជនឲ្យបានកាន់តែល្អ រលូន និងគោរពបានទៅតាមបទ្ានិយត្តិ/ និយាមបច្ចេកទេសសុខាភិបាល គឺជាអ្វីដែលក្រសួងសុខាភិបាលបាន និងបន្តតម្កល់ជាអាទិភាពខ្ពស់បំផុត សម្រាប់វិស័យសុខាភិបាលផ្នែកឯកជន។
សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីខាងលើនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ីម រ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕
អត្ថបទ រដ្ឋា















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN