ព័ត៌មាន
សម្តេចធិបតីជំរុញឲ្យក្រសួងមហាផ្ទៃបង្កើនការទប់ស្កាត់បទល្មើសបច្ចេកវិទ្យាឲ្យបានខ្លាំងក្លាបន្ថែមទៀត
កំពង់ចាម ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវក្តីបារម្ភចំពោះបញ្ហាបទល្មើសតាមប្រ ព័ន្ធអនឡាញ ដោយករណីនេះសម្តេចធិបតីបានជុំរុញឲ្យក្រសួងមហាផ្ទៃ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ត្រូវធ្វើការទប់ស្កាត់ និងនូវបទល្មើសតាមអនឡាញនេះឲ្យបានសកម្មបន្ថែមទៀតដើម្បីផ្តល់ភាពសុខសាន្តជូនបងប្អូនប្រជាពលរដ្ឋនោះ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាបានថ្លែងថា បច្ចុប្បន្នបញ្ហាឆបោកតាមប្រព័ន្ធអនឡាញបានកំពុងកើត ឡើងគួរឲ្យព្រួយបារម្ភទាំងក្នុងតំបន់ និងពិភពលោក ដូច្នេះយើងត្រូវមានវិធានការទប់ស្កាត់បន្ថែមទៀត ជៀសវាងកុំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងរងគ្រោះបន្ត ដោយសារតែបទល្មើសបច្ចេកវិទ្យានេះ។
យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័្តពន្ថែមទៀតចំពោះជនខិលខូចមួយចំនួនដែលដើរបោកប្រាស់គេតាមប្រព័ន្ធអនឡាញនេះផងដែរ ខណៈការឆបោកតាមអនឡាញបានរៀបចំឡើងជាប្រព័ន្ធហើយក៏មានបង ប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួនបានរងគ្រោះផងដែរនោះ។ សម្តេចបានលើកឡើងទៀតថា ការឆបោក តាមអនឡាញនេះមិនមែនតែកើតនៅស្រុកខ្មែរយើងប៉ុណ្ណោះទេ សូម្បីតែប្រទេសមហាអំណាចដូចជាជប៉ុន អាមេរិកក៏បានកំពុងកើតមានឡើងផងដែរ ដូច្នេះយើងត្រូវរួមគ្នារកវិធានការបទស្កាត់នូវបញ្ហានេះបន្ថែមទៀតដើម្បីភាពសុខសប្បាយរបស់ប្រជាពលរដ្ឋ៕
អត្ថបទ ៖ បាន ចក់



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN