ព័ត៌មាន
សម្តេចធិបតី៖រាជរដ្ឋាភិបាលបានកំពុងធ្វើការជាមួយថៃស្របតាមយន្តការច្បាប់ដោយសន្តិវិធីទាក់ទងនឹងបញ្ហាកោះគុត
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកំពុងធ្វើការជាមួយភាគីថៃ តាមយន្តការច្បាប់ដែលមានស្រាប់ដោយសន្តិវិធីទាក់ទងនឹងបញ្ហា«កោះគុត» មិនដូចការលើកឡើងរបស់ក្រុមប្រឆាំងជាពិសេសអ្នកនយោបាយចាស់វស្សា ដើរតែញុះញង់ពលរដ្ឋឲ្យមាន ការយល់ច្រឡំលើបញ្ហានេះឡើយ។
ផ្ញើសារចេញពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់អះអាងថា រាជរដ្ឋាភិបាលធានាថានឹងមិនឱ្យបាត់ដីខ្មែរមួយមីលីម៉ែត្រណាឡើយ ហើយទាក់ទងនឹងបញ្ហា«កោះគុត»នេះគឺរាជរដ្ឋាភិបាលបានកំពុងធ្វើការ យ៉ាងយកចិត្តទុកដាក់បំផុតជាមួយរដ្ឋាភិបាលថៃ ដោយមិនបានប្រងើយកន្តើយដូចការអុចអាលរបស់ក្រុម អគតិមួយក្តាប់តូចដែលកំពុងរត់ចោលស្រនោះទេ។
ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានផ្ដាំទៅកាន់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានជនក្បត់ជាតិបីជំនាន់នៅពីក្រោយខ្នងនោះផងដែរថា គប្បីបញ្ឈប់ការញុះញង់អុចអាល បងប្អូនប្រជាពលរដ្ឋឱ្យប្រព្រឹត្តសកម្មភាពផ្ទុយពីច្បាប់ដើម្បីតែបម្រើមហិច្ឆិតាខ្លួន ហើយឲ្យបងបងប្អូនជាប់គុកជំនួសពួកផងខ្លួននោះ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសសូមកុំធ្វើតាមការញុះញង់ពីសំណាក់ពួកអគតិទាំងនោះឲ្យសោះ ដែលវានឹងបង្កឲ្យមានអសន្តិសុខក្នុងសង្គម ខណៈបញ្ហា«កោះគុត»នេះរាជរដ្ឋាភិបាលបានកំពុងធ្វើការដោយសន្តិវិធីទៅតាមច្បាប់ជាមួយ និងភាគីថៃនោះ៕
អត្ថបទ ៖ បាន ចក់






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN