ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖កម្មវិធីនយោបាយគណបក្សប្រជនកម្ពុជាគឺប្រជាពលរដ្ឋ ទទួលបាននូវភោគផលនៃការអភិវឌ្ឍគ្រប់ៗគ្នា
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា បានផ្តំាផ្ញើដល់ថ្នាក់ដឹកនាំ សមាជិកសមាជិកាគណៈកម្មាធិការគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា បន្តខិតខំអនុវត្តនូវគោលការណ៍ កម្មវិធីនិងការចាត់តំាងរបស់គណបក្សឱ្យបានសម្រេច ក្នុងការបម្រើសង្គមជាតិ ដោយស្មារតីទទួលខុសត្រូវ នៅក្នុងនាមសមាជិកគណបក្សដឹកនាំប្រទេសដែលបានរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈជារៀងរហូតមក។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ នៅក្នុងការឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសសេចក្តីសម្រេចកែសម្រួលនិងបំពេញបន្ថែមនូវសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថាគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីនយោបាយច្បាស់លាស់នៅក្នុងការធានាការពារសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែនប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាផ្តល់ជូនប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវភោគផលនៃការអភិវឌ្ឍដោយមិនទុកចោលពលរដ្ឋណាម្នាក់នោះឡើយ។ កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បានប្រែក្លាយជាយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អ្នកបន្តវេនរបស់គណបក្សប្រកបដោយសមត្ថភាព និងមានឆន្ទៈមោះមុត នៅក្នុងការដឹកនាំប្រទេសជាតិ ឆ្ពោះទៅកាន់ការចម្រើន ទាន់សម័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណៈកម្មាធិការគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង ស្នេហាជាតិ ស្មោះត្រង់ជាមួយប្រជាពលរដ្ឋ ដោយអនុវត្តនូវគោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។ ត្រូវពង្រីកសមាជិកបក្សជាប់ជាប្រចាំគឺរក្សាចាស់បង្កើតថ្មី ធ្វើយ៉ាងណាឱ្យគណបក្សទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតខាងមុខៗទៀត ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ បន្តតាមដានសភាពការណ៍ជាតិ អន្តរជាតិ ឱ្យបានជាប់ជាប្រចាំពិសេសត្រូវចូលរួមឱ្យបានសកម្ម វាយបកទៅក្រុមប្រឆំាងជ្រុលនិយម ដែលមានចេតនាទុច្ចរិតបំផ្លាញសុខសន្តិភាពនិងការអភិវឌ្ឍរបស់ប្រទេសជាតិ។
សម្តេចរដ្ឋសភាធិបតី បានរំលឹកថាសុខសន្តិភាពនៅកម្ពុជា បានមកដោយលំបាកដែលជាការលះបង់យ៉ាងធំធេងរបស់ប្រមុខដឹកនាំគណបក្សគឺ សម្តេចតេជោ ហ៊ុន សែន។ កម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូណ៌ ក្នុងពេលបណ្តាប្រទេសជាច្រើននៅលើសកលលោកបានកំពុងជួបប្រទះនិងរងគ្រោះដោយសារសង្រ្គាម។ ដូច្នេះយើងមិនត្រូវធ្វេសប្រហែសបណ្តោយឱ្យបាត់បង់សុខសន្តិភាព ទើបនាំគ្នាសោកស្តាយ និងស្រែកហៅរកសន្តិភាពនោះឡើយ។ សុខសន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ គ្មានសន្តិភាពគឺគ្មានអ្វីៗទំាងអស់។
សម្តេចមហារដ្ឋសភាធិការធិបតី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាបន្តអនុវត្តរបបជីវភាពគណបក្សឱ្យបានទៀងទាត់ មានរបបប្រជុំ របបចុះមូលដ្ឋាន។ រួមគ្នាបន្តថែរក្សាសន្តិភាព ស្ថិរភាពសង្គម ដើម្បីថែរក្សានូវសមិទ្ធផលនានា ដែលគណបក្សសម្រេចបានដោយលំបាកបំផុត និងបន្តកសាងសមិទ្ធផលមីៗ ជូនជាតិ និងប្រជាជន។ ស្តេចបានមានប្រសាសន៍បន្តថា ជាមួយគ្នានេះក៏មិនត្រូវភ្លេចពីការតាមដានយកចិត្តទុកដាក់ពីសុខទុក្ខសមាជិកសមាជិកាឱ្យបានជាប់ជាប្រចាំ មានចិត្តសន្តោសប្រណីរវាងគ្នានិងគ្នា ដើម្បីធ្វើយ៉ាងណាឱ្យមានសុខដុមរមនាក្នុងក្រុមការងារ ក្នុងសាខាគណបក្ស ដែលជាមូលដ្ឋានគ្រឹះនៃសុខដុរមនានៅក្នុងសង្គមជាតិទំាងមូល។
សូមជម្រាបថាសមាសភាពថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានកែសម្រួលនិងបំពេញបន្ថែមនាពេលនេះ មានអនុប្រធានគណៈកម្មាធិការគណបក្សចំនួន២រូប សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សចំនួន៤រូប និងសមាជិកគណៈកម្មាធិការគណបក្សគណៈកម្មាធិការគណបក្សចំនួន១០រូប៕









-
ព័ត៌មាន18 hours agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
PR NEWS2 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន6 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន7 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន6 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ