ព័ត៌មាន
ក្រុមប៉ាឡេស្ទីននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់
ក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនពីរក្រុមផ្សេងទៀតបាននិយាយកាលពីថ្ងៃសៅរ៍ទី២១ខែធ្នូថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅដែនដីហ្កាហ្សាជាមួយអ៊ីស្រាអែល គឺកាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី។

កាលពីសប្តាហ៍មុន ការចរចាដោយប្រយោលរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាសសម្របសម្រួលដោយកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងនៅទីក្រុងដូហា ដែលធ្វើឲ្យមានក្តីសង្ឃឹមឡើងវិញនៃកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ឈប់ការកាប់សម្លាប់មនុស្សនៅហ្កាហ្សាទៀត។

ក្រុមហាម៉ាស ជីហាតអ៊ីស្លាម និងរណសិរ្សឆ្វេងនិយមសម្រាប់ការរំដោះប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមដ៏កម្រមួយដោយសំអាងដល់ការលើកឡើងបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងគែរកាលពីថ្ងៃសុក្រថាលពនៃការឈានដល់កច្ចព្រមព្រៀងបទឈប់បាញ់ និងដោះដូរអ្នកទោសគឺកាន់តែកៀកជាងពេលណាៗទាំងអស់ ប្រសិនបើសត្រូវឈប់ដាក់លក្ខខណ្ឌថ្មីទៀតនោះ។
មេដឹកនាំក្រុមហាម៉ាសបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃសៅរ៍ថា កិច្ចពិភាក្សាបានធ្វើឱ្យមានវឌ្ឍនភាពដ៏សំខាន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ទោះបីជាទាំងភាគី ហាម៉ាស និងអ៊ីស្រាអែល សុទ្ធតែបានប្រកាសពីការរីកចម្រើនខ្លាំងនៃការចរចាយ៉ាងណាក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តការវាយប្រហារតាមអាកាសលើដែនដីហ្កាហ្សាជារៀងរាល់ថ្ងៃ ហើយកាលពីថ្ងៃសុក្រសប្ដាហ៍នេះបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់២៥នាក់ រួមទាំងយ៉ាងហោចណាស់៨នាក់នៅក្នុងផ្ទះមួយនៅជំរំជនភៀសខ្លួន Nuseirat និងយ៉ាងហោចណាស់ ១០ នាក់រួមទាំងកុមារ ៧ នាក់នៅក្នុងទីប្រជុំជន Jabalia៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី