ព័ត៌មាន
ក្រុមបាតុករនៅទីក្រុង Tel Aviv និយាយថា ប្រទេសអ៊ីស្រាអែលត្រូវការរដ្ឋាភិបាលថ្មី
ពលរដ្ឋអ៊ីស្រាអែលរាប់រយនាក់បានចេញតវ៉ានៅតាមផ្លូវនានានៃទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ ២១ ធ្នូ ដោយអំពាវនាវឱ្យរដ្ឋាភិបាលរបស់លោក Benjamin Netanyahu លាលែងពីតំណែង។

ក្រុមបាតុករបានកាន់បដា ស្រែក និងគ្រវីទង់ជាតិអ៊ីស្រាអែល ។ការតវ៉ាជាបន្តបន្ទាប់នៅតែបន្ត ដោយអំពាវនាវឲ្យរដ្ឋាភិបាលព្រមព្រៀងឲ្យមានបទឈប់បាញ់និងដោះលែងចំណាប់ថ្នូរ។

នៅឯការតវ៉ាជាមួយកូនស្រីពីរនាក់របស់លោក លោក Amit Shurin បាននិយាយថា រដ្ឋាភិបាលរបស់លោក Netanyahu បានសម្រេចចិត្តដ៏គួរឱ្យភ័យខ្លាច។ អ្នកតវ៉ាម្នាក់ទៀតឈ្មោះ Yove Puer បាននិយាយថា ពួកគេចង់បានរដ្ឋាភិបាលដែលអាចមើលថែពលរដ្ឋឲ្យបានល្អជាងនេះ។
សវនាការកាត់ទោសអំពើពុករលួយរយៈពេលយូររបស់លោក Netanyahu បានបន្តនៅដើមខែធ្នូនេះ។ ជាលើកដំបូងចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាម ហ្ា កាលពីឆ្នាំ២២៣ លោក Netanyahu បានប្រកាន់ជំហរក្នុងដំណើរការនីតិវិធីដែលបានបង្កឲ្យមានការខ្វែងគំនិតយ៉ាងជូរចត់ក្នុងចំណោមប្រជាជនអ៊ីស្រាអែល ។

យោងតាមប្រភពជិតស្និទ្ធនឹងការចរចាបានឱ្យដឹងថា ខណៈឆ្នាំ២០២៤ ជិតឈានដល់ទីបញ្ចប់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលទំនងជានឹងយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស ដើម្បីបញ្ឈប់សង្គ្រាមហ្កាហ្សារយៈពេល១៤ ខែ និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានឃុំខ្លួនក្នុងដៃក្រុមហាម៉ាសនៅដែនដីហ្កាហ្សា៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN