ព័ត៌មាន
មនុស្សយ៉ាងហោចណាស់ ៣៨នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តក្រុងនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល
ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់៣៨នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីលកាលពីថ្ងៃសៅរ៍ ២១ ធ្នូ ជាអ្វីដែលលោកប្រធានាធិបតី ល្វីស អ៊ីណាស៊ីយ៉ូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) ហៅថាសោកនាដកម្មដ៏គួរឱ្យភ័យខ្លាច។

យោងតាមទិន្នន័យរបស់នគរបាល ដែលដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឧបទ្ទវហេតុនៅក្នុងរដ្ឋ មីណាស់ ហ្គេរ៉េស (Minas Gerais) ពាក់ព័ន្ធនឹងរថយន្តក្រុងដែលឆេះក្នុងហេតុការណ៍ការបុកគ្នា គឺជាគ្រោះថ្នាក់ដ៏អាក្រក់បំផុត ដែលគេបានមើលឃើញនៅលើផ្លូវហាយវេសហព័ន្ធរបស់ប្រទេសប្រេស៊ីលចាប់តាំងពីឆ្នាំ ២០០៧។

នៅក្នុងរបាយការណ៍ចុងក្រោយ នគរបាលស៊ីវិល បានបញ្ជាក់ពីអ្នកស្លាប់ចំនួន ៣៨នាក់ និ្ស ៨ នាក់ត្រូវានបញ្ជូនទៅមន្ទីរពេទ្យ។
ក្រុមអ្នកពន្លត់អគ្គិភ័យបាននិយាយក្នុងព័ត៌មានបឋមថា នៅម៉ោងប្រហែល ៣ និង ៣០ នាទីទៀបភ្លឺម៉ោងក្នុងស្រុក កង់រថយន្តក្រុងបានផ្ទុះ នៅជិតក្រុង ឡាជីនហា (Lajinha) បណ្តាលឱ្យអ្នកបើកបរបាត់បង់ការគ្រប់គ្រង និងបុករថយន្តដឹកទំនិញមួយគ្រឿង។

ក្រុមមន្ត្រីបាននិយាយថា រថយន្តមួយគ្រឿងទៀតក៏បានបុករថយន្តក្រុងពីក្រោយដែរ ប៉ុន្តែអ្នកបើកបរបានរួចជីវិត៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN