ព័ត៌មាន
ចិន ហៅកោះតៃវ៉ាន់ ថាជា “បន្ទាត់ក្រហម” និងរិះគន់ជំនួយយោធាថ្មីរបស់អាមេរិក
ប្រទេសចិន បានរិះគន់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិក ដល់កោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ (២២ ធ្នូ) ដោយនិយាយថា កញ្ចប់ជំនួយ ៥៧១ លានដុល្លារនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើ “គោលការណ៍ចិនតែមួយ” និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ទីក្រុងប៉េកាំង នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ដោយព្រមានថា កោះតៃវ៉ាន់ គឺជា “បន្ទាត់ក្រហមដែលមិនត្រូវឆ្លងកាត់ឡើយ” នៅក្នុងទំនាក់ទំនងរវាងចិន-អាមេរិក។

រដ្ឋាភិបាលចិន បានចាត់ទុកកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន ដោយនេះជាការអះអាងសិទ្ធិដែលរដ្ឋាភិបាលទីក្រុងតៃប៉ិ ជំទាស់យ៉ាងខ្លាំង។

សហរដ្ឋអាមេរិក មានចណងផ្លូវច្បាប់ក្នុងការផ្តល់ឱ្យកោះតៃវ៉ាន់នូវមធ្យោបាយការពារខ្លួន ហើយការលក់សព្វាវុធជារឿយៗរបស់ទីក្រុងវ៉ាស៊ីនតោនទៅឱ្យទីក្រុងតៃប៉ិ បានធ្វើឱ្យប្រទេសចិន ខឹងសម្បារយ៉ាងខ្លាំង៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN