ព័ត៌មាន
សម្តេចធិបតីបញ្ជាក់ថា ក្រសួងអប់រំគ្មានដាក់ភាសាវៀតណាម ចូលក្នុងកម្មវិធីសិក្សាថ្នាក់ជាតិនោះឡើយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ក្រសួងអប់រំ យុវជន និងកីឡា គ្មានគម្រោងណាមួយដាក់ភាសាប្រទេសដទៃ ជាពិសេសគឺភាសាវៀតណាមតែម្តង បញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ ដូចការឃោសនារបស់ជនអគតិមួយចំនួននោះឡើយ។
ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ បានថ្លែងថា ប៉ុន្មានថ្ងៃមកនេះ មានបុគ្គលមួយចំនួនតូច បានផ្សព្វផ្សាយបែបបំភ្លើសការពិតថា ក្រសួងអប់រំ យុវជន និងកីឡា នឹងដាក់ភាសាវៀតណាម ចូលក្នុងកម្មវិធីសិក្សាសម្រាប់ថ្នាក់ជាតិ ដោយសម្តេច បានឆ្លើយតបថា ការផ្សព្វផ្សាយបែបនេះ គឺជាការញុះញង់ និងមានចេតនាឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើថ្នាក់ដឹកនាំ និងក្រសួងអប់រំ។ សម្តេចបានបញ្ជាក់បន្ថែមថា ដរាបណាគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស គឺមិនអនុញ្ញាតឲ្យដាក់ភាសាដទៃ ចូលក្នុងកម្មវិធីសិក្សាថ្នាក់ជាតិនោះឡើយ។
ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់បណ្តាសាលាឯកននាទាំងអស់ ឲ្យដាក់កម្មវិធីសិក្សាាភាសាខ្មែរ ច្រើនជាងភាសាបរទេសផងដែរ ដើម្បីលើកកម្ពស់ដល់ភាសាជាតិ ហើយសម្តេច ក៏បានណែនាំឲ្យក្រសួងអប់រំ យុវជន និង កីឡាបន្តកែទម្រងកម្មវិធីសិក្សាសម្រាប់ថ្នាក់មូលដ្ឋាន ដោយផ្តោតជាសំខាន់លើភាសាខ្មែរជាសំខាន់ផងដែរ៕ អត្ថបទបាន ចក់
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN