ព័ត៌មាន
សម្តេចធិបតី ផ្តាំផ្ញើសិស្សនិទ្ទេសAកុំទាន់មោទនភាព ត្រូវខិតខំបង្កើនសមត្ថភាពឱ្យកាន់តែខ្លាំងទៀត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងនូវការកោតសរសើរ ចំ ពោះជ័យលាភីសិស្សដែលទទួលបាននិទ្ទេស«A» ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានផ្តាំផ្ញើថាសូមកុំទាន់ មានមោទនភាពខ្លាំងពេកចំពោះជោគជ័យនេះ ត្រូវខិតខំឱ្យកាន់តែខ្លាំងតទៅមុខទៀត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកតដ្ឋមន្ត្រី ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស «A» ជាងពីរពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៣ ខែធ្នូ នេះ បានមាន ប្រសាសន៍ថា ការប្រឡង គ្រាន់តែជាការវាស់ស្ទង់សមត្ថភាពប៉ុណ្ណោះ សំខាន់គឺត្រូវខិតខំបង្កើនសមត្ថភាព របស់ខ្លួនបន្ថែមទៀត ទោះបីមានលទ្ធផលនិទន្ទេស«A» ឬលទ្ធផលបែបណាក៏ដោយ មិនត្រូវឱ្យលទ្ធផល របស់ខ្លួន ក្លាយជាឧបសគ្គរារាំងដល់កិច្ចំទៅមុខទៀតនោះទេ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ានផ្ដាំផ្ញើទៀតថា ការបញ្ចប់ថ្នាក់ទី១២ ជាពេលវេលាឈានដល់ ការចាប់ផ្តើមម្ចាស់ការលើជីវិតខ្លួនឯង។ ការបញ្ចប់ថ្នាក់ទី១២ គឺឈានដល់ផ្លូវបំបែក ដែលត្រូវទទួលខុសត្រូវ និងបង្កើតជំហរសមត្ថភាពដោយខ្លួនឯង ត្រូវប្រឹងកាន់តែខ្លាំងទើបរឹងមាំ។ មកដល់ផ្លូវបំបែកនេះ លែង ត្រូវពឹងផ្អែកទៅលើអាណាព្យាបាលទៀតហើយ ។ ការទទួលបាននិទ្ទេស A ជាភាពជោគជ័យមួយក្នុងជីវិត សិក្សា តែដំណើរជីវិតនៅវែងឆ្ងាយបន្តទៀត ដែលទាមទារការយកចិត្តទុកដាក់ខិតខំបន្តទៀត ៕ អត្ថបទ៖ មុត សុទ្ធ
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN